ភ្នំពេញ ៖ លោក អៀង ចេនឡា បានទទួលម.រ.ណភាពហើយ បង្កឲ្យមានការ ភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩យប់ ថ្ងៃទី២៨ ខែកុម្ភៈឆ្នាំ២០២២នេះ ដោយសារតែទ្រាំទ្រជាមួយជំងឺរាំរ៉ៃ រលាក ស្រោមខួរធ្ងន់ធ្ងរ ទប់លែងជាប់ នេះបើយោងតាមការ ប្រកាសអំពីដំណឹងរបស់លោក សុខ រ៉ាស៊ី ដែលត្រូវជាប្អូន បង្កើត តារាសម្តែង និងចម្រៀង លោកអៀង ចេនឡា នៅក្នុងហ្វេសប៊ុកផ្លូវការរបស់លោក។
គួរំលឹកថា មុននេះមួយថ្ងៃ ពោលគឺថ្ងៃទី ២៧ ខែកុម្ភៈ ម្សិលមិញ លោក សុខ រ៉ាស៊ី ដែលជាពិធីករទូរទស្សន៍ល្បីឈ្មោះមួយដួងដែរនោះ បានប្រកាសស្វែងរកឈាម6កំប្លោក ដើម្បីជួយជីវិតបងប្រុសរបស់លោក។ មរណភាពរបស់លោក អៀង ចេនឡា បានធ្វើអោយមហាជន ជាពិសេសចង្កោមអ្នកសិល្បះបានសម្តែងការគ្រៀមក្រំនិងសោកស្តាយ ក្នុងពេលតារារូបនេះបានបម្រើទស្សនិកជនអោយសប្បាយរីករាយក្នុងវិស័យកម្សាន្តកន្លងមក។
តារាពហុជំនាញលោក អៀង ចេនឡា ត្រូវបានក្រុមគ្រួសារប្រកាសថា ចាត់ទុកជារឿងផ្ទួនៗ និងនឹកស្មានមិនដល់ ក្នុងពេលដែលតារារូបនេះបានព្យាយាមតស៊ូជន្នះជាមួយជំងឺប្រចាំកាយដែលធ្វើឲ្យលោកធ្លាក់ខ្លួនស្គមស្គាំង ស្លេកស្លាំង ស្ទើរគ្មានកម្លាំងហើយ គឺដោយសារជម្ងឺ ទឹកដកក្នុងសួត ក្រោយមក លោកមាន ជំងឺរលាកស្រោមខួរក្បាលក្នុងកម្រិតមួយធ្ងន់ លែងនិយាយដឹងអីហើយ រវឺរវាយបាត់បង់ការចងចាំ ហើយក៏ត្រូវបានក្រុមគ្រួសារបញ្ជួនមកមន្ទីរពេទ្យកាល់ម៉ែត្រ។
លោក សុខ រ៉ាស៊ី ដែលត្រូវជាប្អូនប្រុសបង្កើត ធ្លាប់បានប្រាប់សារព័ត៌មាន ថា បងប្រុសរបស់ខ្លួន មានជំងឺរលាកស្រោមខួរធ្ងន់ធ្ងរ កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យកាល់ម៉ែត្រ ក្នុងដំណាក់កាលចុងក្រោយ គឺសឹងតែអស់សង្ឃឹមទៅហើយ…សង្ឃឹមតិចមែនទែន។ បងប្រុសរបស់ខ្លួនចូលសម្រាកព្យាបាលតាំងពីម្សិលមិញ គឺនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ តែក្រុមគ្រួសារបានយកលោក ចេនឡា ទៅព្យាបាលនៅ៣ពេទ្យហើយ ទើបចុងក្រោយនៅកាល់ម៉ែត្រ។ ដោយទឹកចិត្តអ្នកសិល្បះនឹងសប្បុសធម៌នោះ នៅពេលដែលលោក អៀង ចេនឡាស្ថិតក្នុងព្យាបាលជំងឺគែសង្កេតឃើញមិត្តភ័ក្រសិល្បះករជាច្រើនបានចូលរួមបបរិច្ចាកថវិការជូនលោក ដើម្បីជួយសម្រួលបន្ទុក ហើយក្នុងនោះក៏នៅបុគ្គលល្បីៗនឹងអ្នកមានទ្រព្យក៏បានជួយបរិច្ចាកផងដែរតែជាអកុសល ដោយសារសភាពជំងឺធ្ងន់ធ្ងរពេក លោកមិនអាចទ្រាំទ្របាន ក៏បានទទួលមរណះភាព នៅយប់ថ្ងៃទី២៨ ខែកុម្ភៈវេលាម៉ោងជាង៩យប់។ ក្រោយពីដំណឹងនៃមរណះភាពត្រូវបានចែករំលែកក្នុងហ្វេសបុកដោយប្អូនប្រុសលោក គេសង្កេតឃើញអ្នកសិល្បះជាច្រើនបានផ្ញើររំលែកទុកភ្លាមៗផងដែរ ក្នុងនោះមាន នាយ ព្រែក បានបង្ហោះរូបភាពជាមួយនឹងលោក ចេនឡា អមដោយខ្លឹមសារថា ខ្ញុំបាទពិតជាមានក្ដីសោកស្ដាយជាពន់ពេកចំពោះមរណភាពរបស់បងប្រុស អៀង ចេនទ្បា សូមវិញ្ញាណក្ខន្ធបងប្រុសបានទៅកាន់សុគតិភពកុំបីខាន។
លោក ហេនងនូរាក់ កក្កដា ក៏បានសរសេដែលថា ហេតុអ្វីមនុស្សល្អដូចបងអាយុខ្លីម៉េសបង? បងជាមនុស្សផ្តល់នៅភាពសប្បាយរីករាយដល់មនុស្សជុំវិញខ្លួន ការគោរពផ្តល់តំលៃ មិនថាក្នុងការងារឫក៍ក្រៅការងារ បងជាមនុស្សល្អរបស់ប្អូន សូមបួងសួងដល់បងប្រុសកើតជាតិណាៗកុំអោយអាយុខ្លីដូចជាតិនេះណាបង សូមបងប្រុសគេងលក់ដោយស្ងប់ចុះណាបង ប្អូនសូមចូលរួមរំលែកទុក្ខនេះផង ហើយនៅក្នុងនោះនៅមាន អ្នកនាង ឱក សុគន្ធកញ្ញា កញ្ញា ហ៊ិនចន្ទនីរត្ន័ លោក សុខ រ៉ាសី រួមនិងតារាច្រើនដួងទៀតដែលបានចួលរួមរំលែកទុកផងដែរ៕