តារាសម្តែង សូ ដានីតា ទម្លាយមុខអ្នកជំពាក់លុយតុងទីនជិត៦០ម៉ឺនដុល្លារផ្អើលពេញហ្វេសប៊ុក

0
4290

ភ្នំពេញ ៖ ជារឿងដែលភ្ញាក់ផ្អើលនិងចាប់អារម្មណ៍ថ្មីមួយទៀតហើយខណ:សុខៗស្រាប់តែតារាចម្រៀងអ្នក នាង សូ ដានីតា បានទម្លាយមុខនិងប្រកាសស្វែ ងរកបុគ្គលដែលជំពាក់លុយខ្លួនជិត៦០ម៉ឺនដុល្លារដើម្បីចូលខ្លួនដោះស្រាយបន្ទាន់។

បើយោងតាមការបង្ហោះនៅលើបណ្តាញហ្វេសប៊ុករបស់អ្នកនាង សូ ដានីតា បានលើកឡើងថាខ្ញុំសូមប្រកាសរកមនុស្សម្នាក់នេះជាលើកទី២ឲ្យចូលខ្លួនដោះស្រាយរឿងលេងតុងទីន។ប្អូនដេញយកលុយទៅមិនសងរត់បាត់។សរុបទឹកប្រាក់ទាំងការនិងដើមជិត៦០ម៉ឺនដុល្លារ។

តារាសម្តែងស្រីអ្នកនាង សូ ដានីតា បាននិយាយបន្ថែមទៀតថាបញ្ជាក់នៅសល់កូនបោកចំនួន១៣ នាក់ទៀតនឹងកូនតុងទីនចរចារខ្យល់មិនសងទៀតបើបងប្អូនណាបានស្គាល់ជួយប្រាប់មកនាងខ្ញុំផងសូមអរគុណ។

សូមជម្រាបដែរថាកន្លងមកមហាជនជាច្រើនបាន ដឹងគ្រប់គ្នាហើយនូវបញ្ហានៃរឿងរ៉ាវដ៏ចម្រូងចម្រា ស់រវាងតារាសម្តែង សូ ដានីតានិងតារាស្រី សឿសុ ធារ៉ា ជុំវិញបំណុលជិត៤ម៉ឺនដុល្លារ។ខណ:ពេល នេះក៏ស្រាប់តែងអ្នកនាង សូ ដានីតា ក៏ទម្លាយមុខអ្នកជំពាក់លុយតុងទីនថ្មីផ្សេងទៀតដែលមានទំហំទឹកប្រាក់ជិត៦០ម៉ឺនដុល្លារផ្អើលពេញហ្វេសប៊ុកផងនោះ៕

Facebook Comments
Loading...