លោកគ្រូ អ្នកគ្រូសូមពិនិត្យឲ្យមែនទែនអំពីអាការៈសិស្សានុសិស្ស បើឃើញថាមានអ្វីមិនប្រក្រតីសូមរាយការជាបន្ទាន់

0
540

ភ្នំពេញ ៖ លើកឡើងក្នុងពិធីបើកបវេសកាលឆ្នាំសិក្សាថ្មី២០២១-២០២២ នៅវិទ្យាល័យសម្តេចអគ្គមហាសេនាបតីយតេជោ ហ៊ុន សែន សំរោងជើង ស្ថិតក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ លោកស្រី សក់ ស៊ីថា អភិបាលរងខណ្ឌ តំណាងខ្ពង់ខ្ពស់ លោក សុខ សម្បត្តិ អភិបាល នៃគណៈអភិបាលខណ្ឌព្រែកព្នៅ បានមានប្រសាសន៍ថា លោកគ្រូ អ្នកគ្រូសូមពិនិត្យឲ្យមែនទែនអំពីអាការៈសិស្សានុសិស្ស បើឃើញថាមានអ្វីមិនប្រក្រតីសូមរាយការជាបន្ទាន់។

ក្នុងឱកាសនោះផងដែរលោកស្រីសក់ ស៊ីថា បានមានមតិសំណោះសំណាល ផ្តាំផ្ញើ ដល់ប្អូនៗក្មួយៗ ត្រូវខិតខំរៀនសូត្រ និងថែរក្សាសុខភាព អនាម័យឲ្យបានល្អ ហើយក្មួយៗត្រូវធ្វើជាសិស្សល្អ កូនល្អ និងត្រូវឆ្លើយថាទេចំពោះគ្រឿងញៀន។ ជាពិសេសត្រូវបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមវិធានការរបស់ក្រសួងសុខាភិបាល ៣កុំ និង៣ការពារ និងបន្តការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ តាមកម្មវិធីដែលក្រសួងបានដាក់ជូន។

ជាងនេះទៅទៀតលោកស្រីគណៈអធិបតី បានផ្តាំផ្ញើរដល់លោកគ្រូ អ្នកគ្រូសូមពិនិត្យឲ្យមែនទែនអំពីអាការៈសិស្សានុសិស្ស បើឃើញថាមានអ្វីមិនប្រក្រតីសូមរាយការជាបន្ទាន់ ហើយ ត្រូវផ្សពផ្សាយឲ្យបានទូលំទូលាយដល់អាណាព្យាបាលគ្រប់រូប ពេលកូនមករៀនត្រូវពាក់ម៉ាស ចូលដល់សាលាត្រូវលាងដៃឲ្យបានគ្រប់គ្នា៕

Facebook Comments
Loading...