ភ្នំពេញ ៖ នៅលើបណ្តាញសង្គមនៅថ្ងៃទី២៩ ខែធ្នួ ឆ្នំា២០២១នេះ លោកករុណា ពេជ្រ តារាចម្រៀងប្រចាំផលិតកម្មថោន បានសរសេរថាៈខណៈពេលនេះ នៅប្រទេសបារាំង ក៏ដូចប្រទេសកម្ពុជាដែរស្ទើរគ្រប់ហាងធំៗមួយចំនួននិងតំបន់សំខាន់ៗជាច្រើនតម្រូវអោយមានការចាក់វ៉ាក់សាំង រួចរាល់បានអោយចូល ប៉ុន្តែជាក់ស្តែងលោកកំពុង ស្នាក់នៅ ប្រទេសបារាំងគឺលោកព្យាយាមដកប្រើកាតវ៉ាក់សាំងរបស់ លោកផ្ទាល់ដែលចេញបញ្ជាក់ពីកម្ពុជា បង្ហាញគេគឺគេទទួលស្គាល់ ដោយសាធារណៈ …។
តារាចម្រៀងរូបនេះ ក៏បានសូមអរគុណប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានព្យាយាម យ៉ាងសស្រាក់សស្រាំគ្រប់មធ្យោបាយ ក្នុងការនាំវ៉ាក់សាំងមកចាក់ជូន ប្រជាពលរដ្ឋកម្ពុជា គ្រប់វ័យហើយមានចេញជាកាត មួយច្បាស់លាស់សម្រាប់ ប្រជាពលរដ្ឋកម្ពុជា ងាយស្រួលនិងបានចាកចេញ ទៅក្រៅប្រទេស។ដូចនៅពេលនេះ លោកត្រូវជិះរថភ្លើងល្បឿនលឿន ពីទីក្រុងប៉ារីសមកផ្ទះមីងនៅ Nancy គឺមុនចូលរថភ្លើងសន្តិសុខគេត្រូវត្រួតពិនិត្យកូដឬកាតវ៉ាក់សាំង តាមជនជាតិនីមួយៗយ៉ាងតឹងរឹង ជាទីបំផុត បើអត់មាន ឬអត់ទាន់បានចាក់វ៉ាក់សាំង ទេគឺគេមិនតម្រូវអោយឡើងជិះរថភ្លើងល្បឿនលឿននេះជាដាច់ខាត….។
តារាចម្រៀងរូបនេះបានលើកឡើងទៀតថាៈខ្ញុំពិតជារំភើបណាស់ដែលកាតវ៉ាក់សាំងកម្ពុជា មានសិទ្ធិនិងសុពលភាពប្រើប្រាស់បានទូទៅនៅប្រទេសបារាំង…។“ខ្ញុំបាទសូមអរគុណប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលបានព្យាយាម យ៉ាងសស្រាក់សស្រាំគ្រប់មធ្យោបាយ ក្នុងការនាំវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋកម្ពុជា គ្រប់វ័យហើយមានចេញជា កាតមួយច្បាស់លាស់សម្រាប់ប្រជាពលរដ្ឋកម្ពុជា ងាយស្រួលនិងបានចាកចេញទៅក្រៅប្រទេស…ដូចជាក់ស្តែង នាពេលនេះខ្ញុំកំពុងស្នាក់នៅ ប្រទេស បារាំង…(ឆ្លៀតពេលនេះ ខ្ញុំសូមបញ្ជាក់បងប្អូនថាប្រទេសបារាំង ឆ្លងឆ្នាំសកល ២០២២ឆ្នាំនេះ អត់សូវ សប្បាយទេហើយបើនិយាយ ពីសិទ្ធិសេរីភាពគឹមិនដូចប្រទេសកម្ពុជាយើងនាពេលនេះទេ ព្រោះកូវីតកំពុងផ្ទុះសារជាថ្មី ..)៕