ប្រជាពលរដ្ឋចំនួន១០គ្រួសារដែលរស់នៅលើចំណីផ្លូវ១៥១ ក្នុងបឹងតាមោក ព្រមទទួលយកគោលនយោបាយ ហើយរុះរើផ្ទះចេញ

0
494

ភ្នំពេញ ៖ ប្រជាពលរដ្ឋចំនួន១០គ្រួសារដែលរស់នៅលើចំណីផ្លូវ១៥១ ក្នុងបឹងតាមោក ស្ថិតក្នុងភូមិសំរោងត្បូង សង្កាត់សំរោង ជាប់ព្រំប្រទល់សង្កាត់ពញ្ញាពន់ បានស្មាក់ចិត្តព្រមទទួលយកគោលនយោបាយក្នុងការដោះដូដីចេញពីដីបឹងតាមោក ហើយព្រមទទួលយកយកដីឡូត៍ទំហំ៥មx ១៨ម នៅចំណុចភូមិទួលពន្សាំង សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ នៅសាលាសង្កាត់សំរោង។

ក្នុងឱកាសទទួលយកប័ណ្ណកម្មសិទ្ធនោះលោកជា ខេមា អភិបាលរងខណ្ឌបានមានប្រសាសន៍ថា ប្រជាពលរដ្ឋចំនួន១០គ្រួសារ ដែលរស់នៅលើចំណីផ្លូវ១៥១ ក្នុងបឹងតាមោកណ ស្ថិតក្នុងភូមិសំរោងត្បូង សង្កាត់សំរោង ជាប់ព្រំប្រទល់សង្កាត់ពញ្ញាពន់ ដែលជាកន្លែងរស់នៅមិនរៀបរយបានស្ម័ក្រចិត្តព្រមទទួលយកដីដែលរដ្ឋបាលរាជធានីភ្នំពេញរៀបចំជូន ដែលមានទំហំ ៥.ម x ១៨ម សម្រាប់ពួកគាត់សាងសង់លំនៅដ្ឋានរស់នៅស្របច្បាប់ ដែលទាំងនេះគឺជាការខិតខំរួមគ្នាពីថ្នាក់លើរហូតមកដល់ថ្នាក់ក្រោម។

លោកបន្តថា ទាំងនេះគឺជាការយកចិត្តទុកដាក់ខ្ពស់ចំពោះ សុខទុក្ខរបស់បងប្អូន ប្រជាពលរដ្ឋដែលមករស់នៅលើដីសាធារណៈរបស់រដ្ឋ ហើយទទួលរងនូវផលពាល់ពីការរៀបចំជួសជុលពង្រីកផ្លូវ១៥១ ហើយប្រជាពលរដ្ឋដទៃទៀតដែលមិនទាន់ឯកភាពនៅឡើយ សូមរុះរាន់មកកុំឲ្យខកពេលឲ្យសោះ។ ក្នុងនោះផងដែរលោកអភិបាលរងខណ្ឌ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមឃួង ស្រេង អភិបាលនៃគណអភិបាលរាជធានីភ្នំពេញ ដែលលោកតែងតែខិតខំធ្វើយ៉ាងណាដើម្បីជួយសម្រួលដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ដែលជួបប្រទះនូវការលំបាក និងចូលរួមចំណែកយ៉ាងសកម្ម ទាំងកម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញា ស្មារតី និងថវិកា ប្រ​កបដោយការទទួលខុសត្រូវខ្ពស់ ធ្វើឲ្យការងារទទួលបានលទ្ធផលល្អគួរជាទីមោទនៈ។

គួរបញ្ជាក់ថា ប្រជាពលរដ្ឋដែលស្ម័ក្រចិត្តព្រមទទួលយកគោលនយោបាយនាពេលនេះគឺទទួលបានមានដីទំហំ ៥.ម x ១៨ម ថវិការចំនួន៥០០ដុល្លា អង្ករ២៥គីឡូក្រាម និងមីមួយកេសផងដែរ៕

Facebook Comments
Loading...