កំពង់ស្ពឺ ៖ រថយន្តសណ្ដោងសឺមីរ៉ឺម៉កវ៉ាជែងក្នុងល្បឿនលឿនបាត់ម្ចាស់ការរាចង្កូតបុកតូបអ្នកលក់អីវ៉ាន់តាមចិញ្ចើមផ្លូវរងរបួសធ្ងន់ស្រាល៤នាក់ ករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅយប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយនៅលើផ្លូវជា តិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ៩៩-១០០ ត្រង់ចំណុចភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល (អតីតឃុំត្រែងត្រយឹង) ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបានបង្កអោយមានការខូចខាតតូបអ្នកលក់ដូរនៅចិញ្ចើមផ្លូវ១តូប និងបណ្តាលឲ្យមនុស្សរងរបួសធ្ងន់ស្រាល៤នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅ សង្រ្គោះព្យាបាល នៅមន្ទីរពេទ្យខេត្តកំពង់ស្ពឺ រីឯអ្នកបើកបររថយន្ដ បង្កបានគេចខ្លួនមុនពេលសមត្ថកិចចចុះទៅដល់កន្លែងកើតហេតុ។
ប្រភពដដែលបន្តថា រថយន្តបង្កម៉ាកDAEWOO ពណ៍ទឹកប្រាក់ខៀវលាយ ស ស្លាកលេខភ្នំពេញ3E-6189 សណ្តោងសឺរ៉ឺម៉ក ពាក់ស្លាកលេខ ភ្នំពេញ4A-9019 បើកបរពីទិសដៅពីរលិចទៅកើត មកដល់ចំណុចកើតហេតុខាង លើបានជ្រុលទៅបុកផ្នែកខាងក្រោយរថយន្តមួយគ្រឿងម៉ាក HYUNDAI ពណ៍ស ស្លាកលេខភ្នំពេ ញ3A-9312 បើកបរដោយឈ្មោះ សែត ចំរើន អាយុ៣៧ឆ្នាំ នៅភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នឹងអ្នករួមដំណើរឈ្មោះ អឿន សាន អាយុ២៨ឆ្នាំ នៅភូមិត្រពាំងឆ្កួន ឃុំព្រៃក្រសាំង ស្រុកឧដ្តុង ខេត្តកំពង់ស្ពឺ។
បើតាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំហ៊ានដំបូងដែលចុះដល់ទីតាំងកើតហេតុ គ្រោះថ្នាក់ចរាចរណ៍អាចបណ្ដាលមកពីការបើកវ៉ាជែង និងបាត់ម្ចាស់ការ បន្ថែមនិងការងងុយគេង ធ្វើឱ្យអ្នកបញ្ជារថយន្ដមិនអាចគ្រប់គ្រងស្ថានការបាន។ ក្រោយកើតហេតុវត្ថុតាងមធ្យោបាយរថយន្ត សមត្ថកិច្ចស្ទួចយកចេញនិងបញ្ជូនទៅ អធិការដ្ឋាន នគរបាលស្រុកភ្នំស្រួច ដើម្បីកសាងសំណុំរឿងបញ្ជូនទៅជំនាញចាត់ការតាមនីតិវិធី៕