ស្ត្រីជនជាតិវៀតណាមម្នាក់មានជំងឺប្រចាំកាយដេកស្លា..ប់ក្នុងបន្ទប់ជួលជាច្រើនថ្ងៃទើមមានអ្នកដឹង

0
752

ភ្នំពេញ ៖ ស្ត្រីជនជាតិវៀតណាមម្នាក់មានជំងឺប្រចាំកាយដេកស្លា..ប់ក្នុងបន្ទប់ជួលជាច្រើនថ្ងៃទាល់តែហើមស្អុយហើយទើបមានអ្នកដឹង បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីរសៀល ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ នៅបន្ទប់ជួលជាន់ទី១ទីតាំងផ្ទះលេខ១៨E១ ផ្លូវលេខ៥៣ ភូមិទី៨ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថាអត្តសញ្ញាណសា..កសពឈ្មោះ NGUYN THI THANH LOENG ភេទស្រី ជនជាតិវៀតណាម ឆ្នាំកំណើតថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ១៩៨៥ មុខរបរនៅផ្ទះ កាន់លិខិតឆ្លងដែនលេខC7220776 ស្នាក់នៅបន្ទប់កើតហេតុខាងលើ។

បើតាមការបំភ្លឺពីសាក្សីឈ្មោះង្វៀង ធីទៀង ភេទស្រី អាយុ១៧ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួលជាន់ទី១ផ្ទះលេខ១៨E១ ផ្លូវលេខ៥៣ ភូមិទី៨ សង្កាត់ ផ្សារថ្មីទី១ ខណ្ឌដូនពេញ បានអោយដឹងថាជនរងគ្រោះបានមកជួលបន្ទប់កើតហេតុខាងលើ ប្រហែល១ខែកន្លះហើយ និងស្នាក់នៅតែម្នាក់ឯង ហើយកន្លងមកជនរងគ្រោះតែងតែត្អូញត្អែរប្រាប់ខ្ញុំថាមានជំងឺប្រចាំកាយទឹកនោមផ្អែមលើសឈាម ,ភ្នែកមិនសូវមើលឃើញនិងខូចតំរងនោម លុះនៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ ជនរងគ្រោះបានទៅ មន្ទីរពេទ្យភ្នែកជាមួយនាងខ្ញុំ រួចក៏ត្រឡប់មកផ្ទះវិញ លុះនៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២១ រូបនាងខ្ញុំមិនឃើញជនរងគ្រោះបើកទ្វារបន្ទប់ទេ លុះដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ដោយបាត់ជនរងគ្រោះមិនបើកទ្វារ នាងខ្ញុំក៏ស្រែកហៅនិងគោះទ្វារពុំមានការឆ្លើយតប នឹកស្មានតែជនរងគ្រោះដេកលង់លក់ រហូតដល់ថ្ងៃកើតហេតុខាងលើ ខ្ញុំក៏យកកៅអីឡើងមើលតាមប្រឡោះទ្វារដែក ស្រាប់តែឃើញជនរងគ្រោះដេកស្លា..ប់ឡើងហើម នៅលើគ្រែពូកតែម្តង រួចក៏ទៅរាយការណ៏ប្រាប់សមត្ថកិច្ចតែម្តង។

ក្រោយពីសភាពការណ៍កើតឡើងកម្លាំងជំនាញខណ្ឌ នឹងប៉ុស្តិ៍បានចុះដល់ និងគ្រប់គ្រងកន្លែងកើតហេតុ បានរាយការណ៍ជូនព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ  និងបានសហការជាមួយការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត ការិយាល័ព្រហ្មទណ្ឌកំរិតធ្ងន់ ការិយាល័យស៊ើបអង្កេតនិងអនុវត្តន៏និតិវិធីផែនការងារអន្តោប្រវេសន៍ និងពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបង្កើត គណៈកម្មការធ្វើកោសល្យវិច័យ ពិនិត្យស.ពនិងកន្លែងកើតហេតុ។

តាមការសន្និដា្ឋន និងវាយតម្លៃក្រោយចុះដល់កន្លែងកើតហេតុ និងឆ្លងតាមការពិនិត្យរបស់លោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យរាជធានីភ្នំពេញ និងការិយាល័យជំនាញបច្ចេកទេសវិទ្យាសាស្ត្រកោសល្យវិច័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាក់ស្លា..ប់ដោយជំងឺទឹកនោមផ្អែម និងលើសឈាម)។

នៅកន្លែងកើតហេតុមានសំភារៈសពទូរស័ព្ទដៃម៉ាកអ៉ាយហ្វូន(Iphone) ចំនួន០១គ្រឿងទូរស័ព្ទដៃម៉ាកសាំសុង(SAMSUNG)ចំនួន០១គ្រឿង និងលិខិតឆ្លងដែនជនជាតិវៀតណាមលេខលេខC7220776 បានប្រគល់អោយការិយាល័យជំនាញបច្ចេកទេសវិទ្យាសាស្ត្រកោសល្យវិច័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរក្សាទុកជាបណ្ដោះអាសន្ន។

បច្ចុប្បន្នស..ពត្រូវបានយកទៅតម្កល់នៅសាលតម្កល់សពវត្តស្ទឹងមានជ័យ ខណ្ឌស្ទឹងមានជ័យ រាជធានីភ្នំពេញ៕

Facebook Comments
Loading...