សារលិខិតសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអបអរសាទរទិវាទេសចរណ៍ពិភពលោក ក្រោមប្រធានបទ” ទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិយាបន្ន” TOURISM FOR INCLUSIVE GROWTH

0
729

ភ្នំពេញ ៖ សារលិខិតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២១ ក្រោមប្រធានបទ”ទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិយាបន្ន TOURISM FOR INCLUSIVE GROWTH

សូមថ្វាយបង្គំព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ- សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី! – បងប្អូន កូនក្មួយ ចៅៗ ជនរួមជាតិ ទាំងអស់ជាទីស្រឡាញ់រាប់អាន! ក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ មានក្តីសោមនស្សរីករាយ ក្រៃលែង ដោយបានចូលរួមជាមួយបងប្អូនជនរួមជាតិ ក៏ដូចជាប្រជាជាតិទាំងឡាយនៅលើពិភពលោក ដើម្បី អបអរសាទរទិវារទសចរណ៍ពិភពលោកឆ្នាំ២០២១ ក្រោមប្រធានបទ”ទេសចរណ៍សម្រាប់កំណើនប្រកប ដោយបរិយាបន្ន (Tourism for Inclusive Growth) ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១។

ជាការពិតណាស់ វិស័យទេសចរណ៍ ដែលជាវិស័យពឹងផ្អែកលើការធ្វើដំណើរ បាននិងកំពុងទទួលរង ផលប៉ះពាល់យ៉ាងដំណំពីវិបត្តិជំងឺរាតត្បាតកវីដ-១៩ លើគ្រប់ផ្នែកទាំងអស់នៃខ្សែសង្វាក់ផ្គត់ផ្គង់ ក្នុង កម្រិតពិភពលោក ឆ្នាំ២០២០ ចំនួនទេសចរអន្តរជាតិបានធ្លាក់ចុះរហូតដល់៧៣% ដែលធ្វើឱ្យប៉ះពាល់ ការងារផ្ទាល់ពី១០០ ទៅ ១២០លាន និងការងារមិនផ្ទាល់ជាច្រើនរយលាននាក់ថែមទៀត។ ដោយឡែក នៅកម្ពុជា ចំនួនទេសចរអន្តរជាតិបានថយចុះរហូតដល់៨០,២%ប៉ះពាល់ការងារផ្ទាល់ជាង១១ម៉ឺននាក់ និងការងារមិនផ្ទាល់រាប់ម៉ឺននាក់ទៀត ហើយនិន្នាការនេះនឹងបន្តធ្លាក់ចុះតទៅទៀតក្នុងឆ្នាំ២០២១ នេះ។

ជាការចូលរួមដោះស្រាយ រាជរដ្ឋាភិបាលបាននិងកំពុងដាក់ចុះអនុវត្តកម្មវិធីជួយសង្គ្រោះ និងកម្មវិធី សាច់ប្រាក់ ជួយអាជីវកម្ម និងបុគ្គលិកក្នុងវិស័យទេសចរណ៍ ក៏ដូចជាក្នុងវិស័យផ្សេងៗទៀតរួមទាំងប្រជាពលរដ្ឋក្រីក្រទូទៅដែលរងផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ-១៩ ផងដែរ ហើយដែលវិធានអន្តរាគមន៍នេះទទួល បានប្រសិទ្ធភាពខ្ពស់ និងបានចូលរួមទ្រទ្រង់លំនឹងម៉ាក្រូសេដ្ឋកិច្ចរហូតដល់ពេលបច្ចុប្បន្ន។

ក្នុងបរិការណ៍បច្ចុប្បន្ន ខណៈដែលមេរោគកូវីដ-១៩បំប្លែងថ្មីកំពុងបន្តរីករាលដាលក្នុងពិភពលោក និងមានភាពមិនច្បាស់លាស់នៅថ្ងៃអនាគត រាជរដ្ឋាភិបាលបានកំណត់ជាមុំយុទ្ធសាស្ត្រគន្លឹះយ៉ាងម៉ឺងម៉ាត់ ដាក់ចេញនូវគោលនយោបាយចាក់ស្រោចវាក់សាំងកូវីដ-១៩ ឱ្យបានលឿនតាមគោលដៅកំណត់ បន្តជំរុញអនុវត្តវិធានការរដ្ឋបាលនិងសុខាភិបាល ជាពិសេសវិធាន៣កុំ ៣ការពារ ដើម្បីជាមូលដ្ឋាននៃការបើក សកម្មភាពសេដ្ឋកិច្ចនិងសង្គមពេញលេញឡើងវិញ ជាជំហានៗ ក្នុងគន្លងប្រក្រតីភាពថ្មី និងការទទួលខុស ត្រូវខ្ពស់។

ក្នុងន័យនេះ ខ្ញុំសូមកោតសរសើរដល់ផ្នែកឯកជន និងភាគីពាក់ព័ន្ធនានាក្នុងវិស័យទេសចរណ៍ ដែល បានសហការជាមួយក្រសួងទេសចរណ៍រៀបចំ និងអនុវត្តវិធានសុវត្ថិភាពនិងអនាម័យសម្រាប់អាជីវកម្ម ទេសចរណ៍និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី សម្រាប់មូលដ្ឋានអាជីវកម្ម និងគោលដៅទេសចរណ៍ សំដៅចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ ខ្ញុំក៏សូមកោតសរសើរ ផងដែរចំពោះការរៀបចំនិងអនុវត្តផែនទីចង្អុលផ្លូវ ស្តីពីផែនការស្តារនិងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩.ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប និងផែនការមេអភិវឌ្ឍន៍ ទេសចរណ៍ខេត្តមណ្ឌលគិរី ដែលជាការគិតគូរមួយទាន់ពេលវេលានិងមានលក្ខណៈបុរសកម្ម ដើម្បីជាតី វិស័យក្នុងការស្តារវិស័យទេសចរណ៍ក្រោយវិបត្តិកូវីដ-១៩។ សូមអាននូវខ្លឹមសារទាំងស្រុងដូចខាងក្រោម៕

Facebook Comments
Loading...