បុគ្គលិកកាស៊ីណូម្នាក់ម្នាក់បើកម៉ូតូលឿនមិនប្រយ័ត្នទៅបុករថយន្តបត់ទទឹងផ្លូវរបួសធ្ងន់រងរបួសធ្ងន់ម្នាក់ឯង

0
667

ប៉ៃលិន បុគ្គលិកកាស៊ីណូម្នាក់ម្នាក់បើកម៉ូតូលឿនខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុករថយន្តកំពង់បត់ទទឹងផ្លូវពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ឯង ត្រូវបានគេបញ្ជូនទៅមន្ទីពេទ្យ ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០ និង៤០នាទីព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ ២០២១ លើផ្លូវលេខ៥៧ នៅចំណុចមុខកាស៊ីណូស៊ុបភើរិច ស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

បើតាមឲ្យដឹងពីប៉ូលិសមូលដ្ឋានបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើបណ្ដាលឱ្យខូចខាតម៉ូតូ ០១គ្រឿង និងមនុស្សរងរបួសធ្ងន់ម្នាក់។ អ្នកបើកបរម៉ូតូមានឈ្មោះ បឿន រ័ត្ន ភេទប្រុស អាយុ២៥ឆ្នាំ (មុខរបរបុគ្គលិកកាស៊ីណូ) មានទីលំនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បើកបរម៉ូតូម៉ាកហុងដាឌ្រីម២៥សេរីឆ្នាំ២០២០ ពាក់ស្លាក លេខៈប.ប ២AI-០៨១៩ គ្មានមួកសុវត្ថិភាព បើកបរក្នុងទិសដៅពីជើងទៅត្បូង(របួសធ្ងន់ត្រង់មុខនិងដៃ,ទ្រូង) ត្រូវបានបញ្ចូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ខេត្តប៉ៃលិន។

រីឯអ្នកបើកបររថយន្តឈ្មោះ ហ៊ី វ៉ាន់ឌី ភេទប្រុស អាយុ៤០ឆ្នាំ(គ្មានរបួស) មុខរបរកសិករ មានទីលំនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បើកបររថយន្តម៉ាកកាលីហ្វ័រញ៉ា ពណ៌ស មានស្លាកលេខៈ ប៉ៃលិន២A -១៥៥៣ បើកបរបត់ឆ្លងកាត់ទទឹងផ្លូវ។

មន្ត្រីនគរបាលជំនាញស្រុកបន្តថាករណីគ្រោះថ្នាក់ចរារចណ៍នេះបណ្ដាលមកពីកត្តា មនុស្សបើកបររថយន្តខ្វះការប្រុងប្រយ័ត្ន ដោយបត់រថយន្តមិនមើលឆ្វេងស្ដាំ ហើយភាគីខាងម៉ូតូ ក៏បើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នដែរ រួចក៏ទៅបុកនឹងរថយន្តដែលកំពុងបត់កាត់ទទឹងផ្លូវលេខ៥៧យ៉ាងពេញទំហឹងចំកណ្ដាលរថយន្តបណ្ដាលឲ្យអ្នកបើកបរម៉ូតូដួលផ្កាប់មុខរងរបួសធ្ងន់។ ក្រោយពីកើតហេតុកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្ទឹងកាច់បានធ្វើការវាស់វែងបន្ទាប់ត្រូវបានម្ចាស់រថយន្ត បានដឹកជនរងគ្រោះយកមកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។ ចំណែក រថយន្តនិងម៉ូតូ ត្រូវបានសមត្ថកិច្ចមូលដ្ឋានយកទៅរក្សាទុកនៅទីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ស្ទឹងកាច់ រង់ចាំដោះស្រាយគ្នានាពេលក្រោយ៕

Facebook Comments
Loading...