ភ្នំពេញ ៖ យុវជនម្នាក់ក្នុងចំណោម២នាក់បានស្លា..ប់យ៉ាងអាណោចអាធ័ម ខណៈកំពុងនាំគ្នាដើរដែររើសអេតចាយត្រូវបានជនមិនស្គាល់មុខបាញ់ប្រហាមួយគ្រាប់រួចជនដៃដល់បានគេចខ្លួនបាត់ ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២ និង១០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៤ ខែតុលាឆ្នាំ ២០២១ នៅចំណុចមុខផ្ទះប្រជាពលរដ្ឋមួយកន្លែងស្ថិតនៅក្នុងភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បន្ទាប់ពីកើតហេតុបុរសម្នាក់បើករថយន្តឡិចស៊ីសមួយគ្រឿងដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ខណ:ដឹកជនរងគ្រោះមកដល់មន្ទីពេទ្យ លោកគ្រូពេទ្យបានប្រាប់ថាជនរងគ្រោះបានស្លា..ប់បាត់ទៅហើយ រួចក៏ដឹកតាមរថយន្ដមកទំលាក់សពនៅមុខវត្តសុភាឃួន ក្នុងសង្កាត់ចមចៅទី៣ ទើបបង្កឱ្យមានការភ្ញាក់ផ្អើលដល់សាច់ញាតិនិងសមត្ថកិច្ច។
សពជនរងគ្រោះមានឈ្មោះខឿន វាន់ដឿន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបបរើសអេតចាយ ស្នាក់នៅម្តុំក្រោយផ្សារព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានស្រុកកំណើត ស្រកអូរាំងឪ ខេត្តត្បូងឃ្មុំ។
តាមការរៀបរាប់ពីបងស្រីជនរងគ្រោះបានប្រាប់ឲ្យដឹងថា កន្លងមកប្អូនប្រុសរបស់គាត់តែងតែដើររើសអេតចាយជាមួយមិត្តភក្កិរាល់យប់រៀងរាល់ថ្ងៃ ហើយមុនកើតហេតុប្អូនរបស់គាត់បានចេញដើររើសអេតចាយជាមួយមិត្តភក្កិជាធម្មតាដូចរាល់ដងលុះភ្លឺឡើងទើបត្រឡប់មកផ្ទះវិញ។
បើតាមការអះអាងពីបុរសម្នាក់ជាអ្នកបើករថយន្ត ឡិចស៊ីសមួយគ្រឿងបានប្រាប់ឲ្យដឹងថា មុនកើតហេតុរូបគាត់បានបើករថយន្តឆ្លងកាត់នៅចំណុខកើតហេតុខាងលើ ហើយក៏ប្រទះឃើញយុវជនម្នាក់កំពុងបីជនរងគ្រោះដោយមានឈាមជាប់ខ្លួន ពេលនោះរូបគាត់ក៏បានសួរនាំ ហើយយុវជនខាងលើបានបានប្រាប់រូបគាត់ថាជនរងគ្រោះត្រូវបានគេបាញ់១គ្រាប់ចំខ្នងខាងក្រោងខាងស្តាំ ភ្លាមនោះរូបគាត់បានឲ្យលើកជនរងគ្រោះដាក់លើរថយន្តរបស់គាត់ដើម្បីគាត់ជួយដឹកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ខណ:កំពុងដឹកជនរងគ្រោះទៅពេទ្យ ក៏ប្រទះនិងយុវជនម្នាក់ទៀតដែលអះអាងថាជាមិត្តភក្កិជនរងគ្រោះ រួចរូបគាត់ក៏ឱ្យឡើងជិះលើរថយន្តទៅជាមួយគ្នាពេលមកដល់មន្ទីរពេទ្យឯកជនជាច្រើនកន្លែង ដោយលោកគ្រូពេទ្យមិនហ៊ានទទួលរួចប្រាប់ថាជនរងគ្រោះបានស្លា..ប់បាត់ទៅហើយ រួចរូបគាត់ដឹកសពតាមរថយន្ដមកវិញដោយមិនដឹងយកទៅដាក់ទីណាទើបសម្រេចដឹកសពយកមកទុកនៅមុខវត្តសុភាឃួនតែម្តងទៅ។
ក្រោយកើតហេតុសមត្ថកិច្ចបាននាំខ្លួនម្ចាស់រថយន្តរួមទាំងយុវជនម្នាក់ទៀតទៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ ដើម្បីសួរនាំបន្តងាយស្រួលសមត្ថកិច្ចធ្ធ្វើការស្រាវជ្រាវតាមចាប់ជនដៃដល់មកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់។ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើកុសលវិច្ច័យនិងលោកគ្រូពេទ្យមកពិនិត្យសំណាកងាយស្រួលប្រគល់សពជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕