ភ្នំពេញ ៖ បុរស២នាក់ជិះម៉ូតូក្នុងល្បឿនលឿនត្រូវរថយន្តមិនចាំម៉ាកកៀ បណ្ដាលឲ្យដួលខ្ទាតចូលក្រោមកង់រថយន្តមួយគ្រឿងទៀតដែលបើកពីក្រោយ រួចកិនស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសស្រាល ចំណែករថយន្តបង្កបើកគេចខ្លួនបាត់ស្រម៉ោល ដែលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង៨ និង១០នាទីយប់ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ដែលស្ថិតនៅតាមបណ្ដោយផ្លូវលេខ៦៨ ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះ គក ភេទប្រុសអាយុ២៧ ឆ្នាំមុខរបរជាកម្មករបោចរោមមាន់ បច្ចុប្បន្នស្នាក់នៅក្មុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សាក្សីដែលឃើញហេតុការបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញម៉ូតូមួយគ្រឿងម៉ាកលេតពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ1CK 1932បើកបរដោយបុរសម្នាក់ និងរួមដំណើរដោយបុរសម្នាក់ទៀត ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនខណៈមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿងមិនចាំម៉ាកធ្វើដំណើរបញ្ច្រាសទិសគ្នាពីកើតទៅលិចបើកកៀ បណ្តាលឲ្យដួល ខ្ទាតចូលក្រោមកង់រថយន្តមួយគ្រឿងទៀតម៉ាកlexus RX400h ពណ៍សរពាក់ស្លាកលេខភ្នំពេញ2BA 0607ដែលធ្វើដំណើរមកពីក្រោយរថយន្តបង្ក បណ្ដាលឲ្យកិនស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកម្នាក់ទៀតរងរបួសស្រាល រួចរថយន្តបង្កបានបន្តដំណើរទៅមុខបាត់ស្រមោល។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមលដល់ រួចឃាត់ខ្លួនតៃកុងរថយន្ត lexus RX 400hយកទៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវដើម្បីសាកសួរបន្ត រួចក៏បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ធ្វើការវាស់វែងយករថយន្ត និងម៉ូតូជនរងគ្រោះទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយតាមផ្លូវច្បាប់ ចំណែករថយន្តបង្កសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្តដើម្បីយកមកធ្វើការដោះស្រាយតាមនិតិវិធី។
សពជនរងគ្រោះក្រោយសមត្ថកិច្ចធ្វើកំណត់ហេតុរួច បានប្រគលឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕