ជនសង្ស័យម្នាក់លួចកាច់សោ.កម៉ូតូបានសម្រេចនៅស្រុកកណ្ដៀង តែត្រូវសមត្ថកិច្ចឃាត់ខ្លួនបាននៅស្រុកក្រគរ

0
465

ពោធិ៍សាត់ ៖ ជនសង្ស័យម្នាក់លួចកាច់សោ កម៉ូតូ បានសម្រេចនៅស្រុកកណ្ដៀងតែត្រូវសមត្ថកិច្ចនគរបាលស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួនមុខសញ្ញារួមទាំងវត្ថុតាងម៉ូតូ១គ្រឿង នៅភូមិសម្ដេចយស ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ វេលាម៉ោង៩ និង០០នាទី ព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១។

ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានឲ្យដឹងថា ជនសង្ស័យត្រូវបានឃាត់ខ្លួនឈ្មោះពុធ កាង ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិសំរោង ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ជននេះធ្វើតេស្តទឹកនោម(វិជ្ជមាន)ក្នុងសមត្ថកិច្ចដកហូតម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៏ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1U 4121។

លោក ស្នងការរងបន្តទៀតថា វត្ថុតាងម៉ូតូ១គ្រឿងនេះជាកម្មសិទ្ធរបស់ឈ្មោះ ហេង ភន ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិពោធិ៍កំបោរ ឃុំវាល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ដែលបានបាត់កាលពីល្ងាចថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១ ករណីនេះវត្ថុតាងម៉ូតូប្រគល់ម្ចាស់ ចំណែកជនសង្ស័យបំពេញនីតិវិធី៕

Facebook Comments
Loading...