ភរិយាឧកញ៉ា ឌួង ងៀប បញ្ជាក់ថា ប្តីលើកឡើងក្នុងសវនការរឿងប្តឹងលែងលះមិនសមហេតុផល

0
684

ភ្នំពេញ ៖ លោកជំទាវ ខុង លីស៊ីអាណា ភរិយាឧកញ៉ា ឌួង ងៀប ធ្លាប់បានលើកឡើងថា ស្វាមីរបស់ខ្លួនមិនបានភ្ញាក់រលឹកដឹងកំហុសខ្លួនដែលបានធ្វើខុសយ៉ាងធ្ងន់ធ្ងរចំពោះកូន ឌួង ឆាយ ហើយថែមទាំងប្ដឹងលែងលះលោកជំទាវ និងជំរុញតុលាការឱ្យកោះហៅលោកជំទាវជាលើកទី២ដើម្បីចូលខ្លួនទាញហេតុផលដើម្បីលែងលះ។ ដោយនៅថ្ងៃទី១៩ ខែឧសភានេះ លោកឧកញ៉ា ឌួង ងៀប និងប្រពន្ធ គឺលោកជំទាវ ខុង លីស៊ីអាណា បានទៅកាន់តុលាការតាមដីកាកោះហៅដើម្បីលែងលះ ប៉ុន្តែពុំបានសម្រេចឡើយ ដោយលោកជំទាវ ខុង លីស៊ីអាណា មិនយល់ព្រមព្រោះប្តីលើកឡើងមិនសមហេតុផល។

លោកជំទាវ ខុង លីស៊ីអាណា បានឱ្យដឹងថា គាត់ (ឧកញ៉ា ឌួង ងៀប) ទាមទារលែងលះខ្ញុំ តែខ្ញុំមិនព្រមលែងលះជាដាច់ខាត ព្រោះលើកឡើងដើម្បីការលែងលះរបស់គាត់វាមិនសមហេតុសមផលដែលខ្ញុំត្រូវលែងលះជាមួយគាត់ឡើយ ដោយគាត់ថាមកពីខ្ញុំរករឿងគាត់ គាត់មិនមានសិទ្ធឯកភាពផ្សេងៗ តែការពិតគ្រប់យ៉ាងគឺដោយសារគាត់មានស្រី ហើយគ្រួសាររបស់ខ្ញុំបែកបាក់គ្នាមានអ្នកទីបីក៏ដោយសារតែនាង ប្រាក់ ស៊ីណា ដែលជាសាហាយស្មន់របស់ឧកញ៉ា ឌួង ងៀប ផងដែរ។

លោកជំទាវបន្តថា រឿងនាង ប្រាក់ ស៊ីណា គឺខ្ញុំមិនដែលដឹងថាប្តីរបស់ខ្ញុំមានស្រីលួចលាក់នៅខាងក្រៅរហូតមានកូននោះទេ ហើយប្តីរបស់នាងខ្ញុំបាននិយាយថាចង់ឱ្យទទួលគេផង។ តើសាកសមដែលទេ ដែលប្តីលួចលាក់មានសាហាយនៅខាងក្រៅរហូតមានកូនមកឱ្យប្រពន្ធកូននៅផ្ទះទទួលស្គាល់ពេញមុខ ពេញសិទ្ធិបែបនេះ ។

ប៉ុន្តែយ៉ាងណា ជុំវិញសវនាការលែងលះប្តីប្រពន្ធលោកឧកញ៉ា ឌួង ងៀប ដែលបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះ គឺមិនទាន់ដាច់ស្រេចគ្នានៅឡើយទេ ពោលគឺដោយសារលោកជំទាវ ខុង លីស៊ីអាណា មិនយល់ព្រមលែងលះ និងអះអាងថាការលើកឡើងរបស់ឧកញ៉ា ឌួង ងៀប ដើម្បីលែងលះជាមួយខ្លួនមិនសមហេតុផល។

គួរបញ្ជាក់ដែរថា កន្លងមកកូនៗរបស់ឧកញ៉ា ឌួង ងៀប ក៏ធ្លាប់បាននិយាយលួងលោមអង្វរកឪពុកឱ្យស្រុះស្រួលគ្នា និងបន្តរួមរស់ជាមួយម្ដាយវិញ គឺលោកជំទាវ ខុង លីស៊ីអាណា ប៉ុន្តែឧកញ៉ា ឌួង ងៀប នៅមានះទាមទារលែងលះគ្នាជាមួយលោកជំទាវ ខុង លីស៊ីអាណា ដើម្បីទៅរស់នៅជាមួយនាង ប្រាក់ ស៊ីណា ដដែល។ ដោយឡែក​សម្រាប់​លោក​ឧក​ញ៉ា ឌួង ងៀប រហូតមកទល់​ពេលនេះ​ គឺ​​មិនទាន់មាន​ការបញ្ជាក់ ​ឬ​បកស្រាយ​អ្វី​ឡើយ ​ជុំវិញ​រឿងរ៉ាវ​វិវាទ​របស់​គ្រួសារ​អភិជន​ដែល​បាន​បើក​កកាយ​រឿង​លែង​លះ​ និង​បញ្ហា​គ្រួសារ​ជាច្រើន​​ធ្វើឡើង​ពី​សំណាក់​លោកជំទាវ ខុង លី​ស៊ី​អាណា តាមរយ​:​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃទី​១៤​ខែឧសភា​កន្លងទៅ៕

Facebook Comments
Loading...