លោកសុខ សម្បត្តិ ប្រជាពលរដ្ឋសូមជឿជាក់ និងចូលរួមអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាល ក្នុងការបិទខ្ទប់ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩

0
831

ភ្នំពេញ ៖ ក្នុងពិធីចែកអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ចំនួន១០៣គ្រួសារ នៅក្នុងសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះ លោកសុខ សម្បត្តិ អភិបាលនៃគណអភិបាលខណ្ឌព្រែកព្នៅ និងជាប្រធានក្រុមការងារចុះជួយសង្កាត់ពន្សាំង បានមានប្រសាសន៍ថា ប្រជាពលរដ្ឋសូមជឿជាក់ និងចូលរួមអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាល ក្នុងការបិទខ្ទប់ ក្នុងអំឡុងពេលនេះ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដោយរាជរដ្ឋាភិបាល បានគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងងាយស្រួលក្នុងការកំណត់ទីតាំង ជាមួយនិងការនាំយកនូវអ្នកជំងឺ ដែលវិជ្ជមានកូវីដ១៩ មកព្យាបាលអោយបានជាសះស្បើយ ចៀសវាងការបង្កអោយមានចម្លង រីករាលដាលពីម្នាក់ទៅម្នាក់ទៀតបន្ថែមទៀត។

លោកបន្តទៀតថា នៅក្នុងដំណាក់កាលដ៏លំបាកនេះ ក្រោមការគិតគូរយ៉ាងយកចិត្តទុក្ខដាក់ពីប្រមុខរាជរដ្ឋាភិបាល ក្នុងបញ្ចប់នូវព្រឹត្តិការណ៍២០កុម្ភៈ នេះបានគឺត្រូវទាមទាឲ្យមានការចូលរួមពីសំណាក់បងប្អូនទាំងអស់គ្នា ដើម្បីឲ្យស្ថានភាពបិទខ្ទប់នេះវិលមករកស្ថានភាពធម្មតាវិញ។

ក្នុងនោះផងដែរលោកក៍បានធ្វើការសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការអត់ធម្មត់ និងគោរពតាមវិធានការ ៣ការពារ ៣កុំ និងអនុវត្តឲ្យបានតាមសេចក្តីសម្រេចស្តីពីវិធានការដែលត្រូវអនុវត្តក្នុងអំឡុងពេលបិទខ្ទប់ក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលកូវីដ១៩ និងកាត់ផ្តាច់នៃការឆ្លងនៃព្រឹត្តិការណ៍២០កុម្ភៈ។

គួរបញ្ជាក់ថា អំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ចំនួន១០៣គ្រួសារនេះរួមមានក្នុង១គ្រួសាៗទទួលបានអង្ក២៥គីឡូក្រាម មី១កេះ និងត្រីខយួ៕

Facebook Comments
Loading...