កីឡាករធ្លាប់ទទួលបានតម្លៃខ្លួនរាប់លានដុល្លាពីក្លិបនៅអឺរ៉ុប តែមកដឹកនាំក្រុមជម្រើសជាតិកម្ពុជា មិនយកតម្លៃខ្លួន

0
939

ភ្នំពេញ ៖ អ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជា មិនគិតតម្លៃខ្លួនគឺលោកKeisuke Honda និងជាកីឡាករខ្សែប្រយុទ្ធជម្រើសជាតិជប៉ុន ត្រូវបានគេស្គាល់ថា គឺជាកីឡាករជប៉ុនដែលសម្បូ​របទពិសោធក្រៅប្រទេសបំផុត ដោយគេធ្លាប់បានលេងស្ទើរតែគ្រប់ទ្វីបទាំងអស់ហើយ ហើយការលេងដល់កម្រិតកំពូលគឺនៅក្លិប​AC Milan ដោយទទួលបានតម្លៃខ្លួនរាប់លានដុល្លា។

បើនិយាយអំពីប្រាក់ខែវិញ កីឡាកររូបនេះ អាចរកបានខ្ទង់រាប់សិបលានដុល្លារ កាលពីនៅលេងឱ្យក្លិប ​AC Milan នៃលីគកំពូលអ៊ីតាលី ដែលគ្រានោះគឺជារជ្ជកាលកំពូលរបស់កីឡាកររូបនេះ។ មកទល់នឹងពេលនេះ ក្លិប Botafugo ដែលជាក្លិបចុងក្រោយរបស់កីឡាកររូបនេះ ប្រកបអាជីពចុងក្រោយបង្អស់នៅប្រទេសប្រេស៊ីលបានបញ្ចេ​ញទិន្នន័យប្រាក់ខែរបស់ Honda ដោយមានតម្លៃដល់ទៅ៦៦ ម៉ឺនដុល្លារក្នុង១​រដូវកាល បើគិតជាខែវិញរូបគេអាចរកបានប្រហែលខ្ទង់៥ម៉ឺន ៥ពាន់ដុល្លារជារៀងរាល់ខែ ពីក្លិបលីគកំពូលប្រេស៊ីលខាងលើ។

គួរឱ្យដឹងដែរថា កាលពីពេលកន្លងទៅនេះ Keisuke Honda ទើបតែបានចុះកុងត្រាជាមួយនឹងក្លិបមួយ នៃលីគកំពូលអាហ៊្សេបៃហ្សង់ គឺក្លិប Neftçi PFK តែមិនទាន់ត្រូវបានភាគីណាមួយហ៊ានចេញមុខទម្លាយអំពីប្រាក់ខែនៅឡើយទេ។ តែក្នុងនាមជាអ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជា លោកKeisuke Honda មិនគិតតម្លៃខ្លួននោះឡើយ ដោយបាននាំក្រុមគោព្រៃជម្រើសជាតិកម្ពុជា បំបែកកំណត់ត្រាមិនធ្លាប់ធ្វើបានជាបន្តបន្ទាប់ ហើយត្រូវបានគេសសើរថា មិនត្រឹមតែជាកីឡាករល្អ១រូបប៉ុណ្ណោះទេ ថែមទាំងដឹកនាំក្រុមជម្រើសជាតិកម្ពុជាបានល្អថែមទៀត៕

Cambodia’s national football team manager Keisuke Honda (C) reacts during an international friendly football match between Cambodia and Malaysia at the National Olympic Stadium in Phnom Penh on September 10, 2018. (Photo by TANG CHHIN Sothy / AFP)

Cambodia’s national football team manager Keisuke Honda (C) reacts during an international friendly football match between Cambodia and Malaysia at the National Olympic Stadium in Phnom Penh on September 10, 2018. (Photo by TANG CHHIN Sothy / AFP)
Facebook Comments
Loading...