ក្រសួងសុខាភិបាល ថាព្រឹកនេះមានករណីវិជ្ជមានកូវីដ-១៩ថ្មី២៣នាក់សុទ្ធតែជាអ្នកជាប់ទាក់ទងនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ

0
622

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មានថា មានករណីវិជ្ជមានកូវីដ-១៩ថ្មី២៣នាក់ និងមានអ្នកជាសះស្បើយ ៥នាក់ នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១នេះ ហើយករណីវិជ្ជមាន២៣នាក់នេះ សុទ្ធតែជាអ្នកជាប់ទាក់ទងនឹង «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។

គួរបញ្ជាក់ផងដែរថា ករណីជាសះស្បើយនាថ្ងៃនេះ មានពីរនាក់ជាអ្នកជាប់ទាក់ទងនឹង «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» និងបីនាក់ទៀតជាអ្នកធ្វើដំណើរចូលក្នុងប្រទេស។

តាមក្រសួងសុខាភិបាល រហូតមកដល់ពេលនេះ បានរកឃើញអ្នកឆ្លងវីរុសកូវីដ១៩សរុប ៩៣២ករណី ក្នុងនោះអ្នកជំងឺ៤៨៩នាក់ បានជាសះស្បើយ។ ជាមួយគ្នានោះ «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» ក្រសួងសុខាភិបាល បានរកឃើញករណីឆ្លងថ្មីកើនដល់ ៤២៥នាក់ ក្នុងនោះ មានប្រុស២១៣នាក់ និងស្រី២១២នាក់ផងដែរ៕

Facebook Comments
Loading...