បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ បណ្តាលមកពីរថយន្តម៉ាក ASIA GRANTO បុកម៉ូតូទាំងកំរោល

0
568

ព្រះសីហនុ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ បណ្តាលមកពីរថយន្តម៉ាក ASIA GRANTO បុកម៉ូតូទាំងកំរោលកាលពីវេលាម៉ោង១៩ និង១០នាទីយប់ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅលើផ្លូវជាតិលេខ៣(វាលរេញ-កំពត)ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៩៩-២០០ ស្ថិតនៅក្នុងភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សមត្ថកិច្ចបានឲ្យដឹងថា អ្នកបើកម៉ូតូដែលស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរា​ចរណ៍នេះឈ្មោះ អ៊ិន តាម ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ម៉ាក HONDA-WAVE ពណ៌ស គ្មានស្លាកលេខមានទិសដៅផ្ទុយគ្នា ជាមួយរថយន្តបង្ក។

តាមប្រភពព័ត៏មានបានឲ្យដឹងថា ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បង្កដោយរថយន្ត០១គ្រឿងម៉ាក ASIA GRANTO ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3B-5440 ដែលមានទិសដៅពីស្រុកព្រៃនប់ ឆ្ពោះទៅ ខេត្តកំពត ដោយសារយន្តមិនប្រកាន់ស្តាំ ក៍បានបុកម៉ូតូ០១គ្រឿងបើកបរមិនប្រកាន់ស្តាំដូចគ្នា ម៉ាក HONDA-WAVE ពណ៌ស គ្មានស្លាកលេខ ដែលមានទិសដៅផ្ទុយគ្នា បណ្តាលអោយជនរងគ្រោះ ដែលជាអ្នកបើកបរម៉ូតូស្លាប់នៅនិងកន្លែងកើតហេតុ។ រីឯអ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ។ ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកវាស់វែងរួចបានយករថយន្តនិងម៉ូតូ យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់រងចាំដោះស្រាយនៅពេលក្រោយ ចំណែកសពត្រូវបានប្រគល់ទៅឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

Facebook Comments
Loading...