ជនសង្ស័យចាក់សម្លាប់នារីរងគ្រោះ រួចប្រើល្បិចបីយកទៅពេទ្យត្រូវប៉ូលិសឃាត់ខ្លួនបានហើយ

0
795

កណ្ដាល ៖ ជនសង្ស័យចាក់សម្លាប់នារីរងគ្រោះ រួចប្រើល្បិចបីទៅពេទ្យទៀតត្រូវប៉ូលិសឃាត់ខ្លួនបានហើយ ដែលកើតហេតុកាលពីវេលាម៉ោង០៧ និង១០នាទី ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ ស្ថិតនៅចំណុច បន្ទប់ជួលលេខ៨ របស់ជនរងគ្រោះ ក្នុងភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ក្នុងរបាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា, ជនរងគ្រោះ ឈ្មោះ ផេង បញ្ញា ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅភូមិសង្កាត់កើតហេតុ។ ដោយឡែកជនសង្ស័យជាឃាតក ដៃដល់មានឈ្មោះ ទូច សុជាតិ ហៅម៉ាប់ ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិសង្កាត់កើតហេតុ មុខរបរ៖មិនពិតប្រាកដ (ឃាត់ខ្លួន)វត្ថុតាងចាប់យករួមមាន: កាំបិតចុងស្រួច ដងជ័រពណ៍ខ្មៅ ចំនួនមួយ។

សមត្ថកិច្ចបានបន្តថា, មុនពេលកើតហេតុ នៅវេលាម៉ោងប្រហែល៦និង៣០នាទី ក្រុមគ្រួសាររបស់ជនរងគ្រោះមានឪពុកម្តាយនិងប្អូនប្រុស បាននាំគ្នាចេញទៅធ្វើការអស់ នៅសល់តែជនរងគ្រោះនិងប្អូនប្រុសម្នាក់ឈ្មោះផេង រិនណារ៉ុង អាយុ១០ឆ្នាំ។ បន្ទាប់មកជនរងគ្រោះបានប្រើប្អូនប្រុសអោយជិះកង់ទៅទិញបាយស្រូប យកមកញ៉ាំទាំងអស់គ្នា។

សមត្ថកិច្ចបន្តទៀតថា, នៅពេលទិញបាយរួចហើយ ប្អូនប្រុសក៏យកបាយមកអោយជនរងគ្រោះវិញ ក៏ឃើញជនរងគ្រោះនៅក្នុងបន្ទប់តែពីរនាក់ជាមួយជនសង្ស័យ ពេលនោះជនរងគ្រោះបានប្រាប់ប្អូនថាកុំអាលទាន់ចូល ចំណែកជនសង្ស័យក៏បានប្រើប្អូនជនរងគ្រោះអោយទៅទិញបារីសេកចំនួន៥០០រៀល។ នៅពេលទិញបារីរួចហើយ ប្អូនប្រុសជនរងគ្រោះត្រឡប់មកវិញក៏ឃើញជនសង្ស័យឈរនៅផ្លូវចូលមុខផ្ទះជួល រួចហើយប្អូនជនរងគ្រោះក៏បានហុចបារីអោយ ហើយក៏ចូលទៅមើលក្នុងបន្ទប់ក៏ឃើញជនរងគ្រោះដេកលើឥដ្ឋមានឈាមពេញលើទ្រូង ក៏បានស្រែកហៅជនសង្ស័យអោយមកជួយមើល ហើយនៅពេលមកដល់ជនសង្ស័យក៏បានស្រែកហៅអ្នកជិតខាងអោយមកជួយមើលទៀត។

បន្ទាប់មកជនសង្ស័យក៏បានលើកបីសពយកទៅពេទ្យតែម្តង។តាមចម្លើយជនសង្ស័យបានឆ្លើយសារភាពថា៖ គាត់ពិតជាបានយកកាំបិតចុងស្រួចដងជ័រ ពណ៍ខ្មៅ ចាក់សម្លាក់ជនរងគ្រោះជាច្រើនកាំបិតលើដើមទ្រូង និងពោះបណ្តាយអោយដេកស្លាប់ក្នុងថ្លុកឈាម ប្រា​កដមែន ដោយសារតែខ្លួនធ្លាប់ចាប់រំលោភជនរងគ្រោះ ហើយជនរងគ្រោះមានបំណងចង់ប្រាប់ដល់ម្តាយអោយបានដឹង មកដល់ថ្ងៃកើតហេតុចង់រំលោភម្តងទៀត តែជនរងគ្រោះមិនព្រម ក៍បានចាក់សម្លាប់តែម្តង។ បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលដើម្បីចាត់ការតាមនិតិវិធី៕

Facebook Comments
Loading...