យើងទាំងអស់គ្នា មាន​កាតព្វ​កិច្ច​ចូលរួមថែរក្សាការពារ និងអភិវឌ្ឍន៍ប្រទេសកម្ពុជាឲ្យបានល្អប្រសើរឡើងដ៍រាបតទៅ

0
759

ភ្នំពេញ ៖ លោកសុខ សម្បត្តិ ប្រធានក្រុមការងាចុះជួយសង្កាត់ពន្សាំង បានមានប្រសាសន៍ ក្នុងកិច្ចប្រជុំក្រុមកាងារគណបក្សប្រចាំខែធ្នូ និងលើកទិសដៅបន្ត នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ នៅស្នាក់កាគណបក្សប្រជាជនកម្ពុជាសង្កាត់ពន្សាំង ថា ក្នុងនាមយើងជាមន្ត្រីបក្សរបស់គណៈបក្សប្រជាជនកម្ពុជា ត្រូវរក្សាសមាជិកចាស់ និងគៀងគរអ្នកថ្មី ហើយត្រូវបកស្រាយឲ្យបាន​ច្បា​ស់​ប្រាប់ដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ពីសភាពការបច្ចប្បន្ន ព្រោះប្រទេសកម្ពុជា គឺជាផ្ទះរបស់យើងទាំងអស់គ្នា ហើយ​យើង​គ្រប់គ្នា​មាន​កាតព្វ​កិច្ច​ចូលរួមថែរក្សាការពារ និងអភិវឌ្ឍន៍ឲ្យបានល្អប្រសើរឡើងដ៍រាបតទៅ។

លោកសុខ សម្បត្តិ បន្តថាបញ្ហាអត្តសញ្ញាណប័ណ្ណ បញ្ហាអត្រានុកីលដ្ឋាន បញ្ហាសៀវភៅស្នាក់នៅ បើមានបញ្ហាណាមួយសង្កាត់ និងប៉ុស្តិ មិនអាចដោះស្រាយបានទេកុំទុកយូឲ្យសោះ ត្រូវប្រញ៉ាប់រាយការណ៍មកថ្នាក់ខណ្ឌជាបន្ទាន់ ដើម្បីដោះស្រាយជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ព្រោះមកដល់ពេលនេះមិនត្រូវបណ្តែតបណ្តោយឲ្យបញ្ហាដដែលកើតឡើងទៀតនោះទេ។

លោកបញ្ជាក់ថា ក្នុងនាមយើងជាមន្ត្រីបក្សរបស់គណៈបក្សប្រជាជនកម្ពុជា ត្រូវរក្សាសមាជិកចាស់ និងគៀងគរអ្នកថ្មី ហើយត្រូវបកស្រាយឲ្យបាន​ច្បា​ស់​ប្រាប់ដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ពីសភាពការបច្ចប្បន្នដែលរដ្ឋាភិបាលបានទប់ស្កាត់បាននូវជំងឺដ៍កាចសាហាវកូវីដ១៩ ដែលតាមបណ្តាប្រទេសលើពិភពលោកកំពង់តែព្រួយបារម្មណ៍ជាខ្លាំងនោះ។ ដោយកុំជឿពាក្យញុះញង់ពួកអមិត្ត ដែលតែងតែបង្កចលាចលពីរឿងមួយទៅរឿងមួយ និងបំភ្លៃការពិតដែលមួយក្តាប់តូចនៅក្នុងស្រុកយើងបង្ក្រាបបានហើយ តែមានពួកមួយក្តាប់តូចទៀតចេញមកពីក្រៅប្រ​ទេសដែលផ្សពផ្សាយព័ត៏មានមិនពិតតាមរយៈបញ្តាញសង្គម ដូចនេះយើងកុំសន្តិភាពជាមួយពួកអស់ទាំងនេះឲ្យសោះ។ ព្រោះប្រទេសកម្ពុជា គឺជាផ្ទះរបស់យើងទាំងអស់គ្នា ហើយ​យើង​គ្រប់គ្នា​មាន​កាតព្វ​កិច្ច​ចូលរួមថែរក្សាការពារ និងអភិវឌ្ឍន៍ឲ្យបានល្អប្រសើរឡើងដ៍រាបតទៅ។

ក្នុងនោះផងដែរលោកប្រធានគណៈកម្មធិការគណបក្សខណ្ឌព្រែកព្នៅ ក៍បានលើក​ឡើង​ពី​ស្មា​រតី​ទទួល​ខុស​ត្រូវ​ខ្ពស់​របស់​ក្រុម​ការងារ​ទាំង​អស់​នៅ​​ក្នុងខណ្ឌព្រែកព្នៅ ពិសេសក្នុងសង្កាត់ពន្សាំងទាំងមូលនេះផងដែរ ដែលតែង​តែ​អនុ​វត្ត​នូវ​គោល​ន​យោ​បាយ​ទិស​ដៅ​របស់​គណៈ​បក្ស​ ​ពិសេស​ជា​ទូទៅ​មាន​មនោ​ស​ញ្ចេ​ត​នា​ជាប់​លាប់​​ជាមួយ​ប្រជា​ពលរដ្ឋ​ទូ​ទៅ ដូច​អ្វី​ដែល​​ស​ម្តេ​ច​អគ្គ​មហា​សេនា​ប​តី​តេ​ជោ​ ​ហ៊ុន​ ​សែន​ ​បាន​គិត​គូ​ពី​ប្រទេស​ជាតិ​និង​ប្រជា​ពលរដ្ឋ​ ​ខិតខំ​នាំ​មក​នូវ​សន្តិ​ភាព​ ​និង​ការ​អភិវឌ្ឍ​រហូត​ដល់​ទទួល​បាន​ជោគជ័យ​សម្រាប់​ប្រទេស​ជាតិ​និង​ប្រជា​ពលរដ្ឋ​ទាំងមូលនាពេលបច្ចប្បន្ននេះ។

ជាចុងក្រោយលោកសុខ សម្បត្តិ ​សូមឲ្យប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់ ថែររក្សាសុខភាពឲ្យបានល្អ ជៀសឆ្ងាយពីជំងឺកូវីដ១៩ ដោយត្រូវគោរពតាមការនែនាំរបស់ក្រសួងសុខាភិបាលពាក់ម៉ាស លាងដៃនិងសាប៊ូ ជែល ឬអាកុល ឲ្យបានញឹកញ៉ាប់ និងរក្សាគំលៀតសង្គមឲ្យបានត្រឹមត្រូវទាំងអស់គ្នា៕

Facebook Comments
Loading...