មេល្បែងល្បីឈ្មោះម្នាក់របូតចេញពីវង់ប្រតិបត្តិការ ខណៈជនញៀនល្បែង២០នាក់ទៀតត្រូវបានដោះលែងជាបន្តបន្ទាប់

0
979

ភ្នំពេញ ៖ ក្រុមអ្នកញៀនល្បែងប្រមាណ២០នាក់ និងមេល្បែងអាជីពល្បីឈ្មោះម្នាក់ត្រូវបានគេដោះលែង អោយត្រឡប់ទៅផ្ទះវិញអស់ហើយ ដោយបញ្ចូនតែនារីម្នាក់ស៊ីឈ្មួល មើលកាលខុសត្រូវ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញទទួលទោសតាមច្បាប់នៅវេលារសៀលថ្ងៃ១៦ខែ ធ្នូឆ្នាំ ២០២០ បន្ទាប់ពីធ្វើការឃាត់ខ្លួនកាលពីដើមសប្តាហ៍កន្លងមកនេះ។

ប្រដដែលបានឲ្យដឹងថា មេល្បែងអាជីពល្បីឈ្មោះសូ សំឡូត យូរមកហើយដែលជាមន្រ្តីកងរាជអាវុធហត្ថ ថានន្តស័កវរះសេនីត្រី បានរបូតចេញពីក្នុងប្រតិបត្តិការបង្ក្រាបហាក់ដូចចេះបំបាំងចេញពីសមត្ថកិច្ច ដូចក្នុងរឿងកុនដោយឡើងជិះរថយន្តម៉ាកឡិចស៊ិស៥៧០ ពណ៌ខ្មៅមួយគ្រឿងគេចខ្លួនដោយសុវត្តិភាព។

ប្រការនេះត្រូវរងការរិះគន់យ៉ាងខ្លាំងពីមហាជនដែលគេសង្ស័យថា សមត្ថកិច្ចខណ្ឌ ឬស្សីកែវ ជាអ្នកសាវ៉េចេញជាថ្នូរនឹងលាបសក្ការៈ ព្រោះខណៈប្រតិបត្តិការបង្ក្រាបមេល្បែង នេះគឺនៅក្នុងនោះដែរក្រោយមកស្រាប់គេចខ្លួនបាត់តែម្តង។ ពួកគាត់ឆ្ងល់ថាហេតុអីពេលក្រសោបបាន ទាំងអស់ហើយស្រាប់តែរបូតមេល្បែងល្បីឈ្មោះនេះទៅបាត់។

គួរបញ្ជាក់ថា មនុស្សស្រីប្រុសចំនួន២១នាក់ ត្រូវបានអាជ្ញាធរខណ្ឌឬស្សីកែវឃាត់ខ្លួននៅក្នុងប្រតិបត្តិការបង្ក្រាបស៊ីសង កាលពីរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចហាងកាហ្វេផ្ទះល្វែងនៅតាមផ្លូវបេតុង ក្នុងភូមិ បឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

វង់ល្បែងនេះត្រូវបានគេដឹងថាជាវង់ល្បែងអាជីព បើកលេងបៀរអុងឌូ ដើម្បីតុងយកលុយ  ជារបស់មេល្បែងឈ្មោះ សូ សំឡូត ដែលជាមេល្បែងស៊ីសងយ៉ាងធំនៅក្នុងរាជធានីភ្នំពេញ និងបានបំលាស់ទីប្តូរទីតាំងជាច្រើនកន្លែងមកហើយ ដើម្បីបង្វែងដាន អាជ្ញាធរឬសមត្ថកិច្ច។ នៅក្នុងការបង្ក្រាបនេះដែរ គេឃើញមេល្បែងរួបនោះស្ថិតនៅក្នុងវង់ ដែលត្រូវបានអាជ្ញាធរខណ្ឌឬស្សីកែវ ថតជាប់តែក្រោយមកស្រាប់តែរហូតដើរចេញពីវង្វង់ដៃ នគរ​បាលខណ្ឌឬស្សីកែវ ហាក់ដូចចេះបំបាំងដូចរឿងកុនគេចខ្លួនឡើងរថយន្តម៉ាកឡិចស៊ីសលេខ៥៧០ពណ៌ខ្មៅមួយគ្រឿង ដោយមានអ្នកថតជាប់ទៀត។

តាមព័ត៌មានអោយដឹងថា នៅក្នុងប្រតិបត្តិការសមត្ថកិច្ចឃាត់ខ្លួន អ្នកមើលការនិងអ្នកលេង២១នាក់តែ របាយការណ៍នគរបាលមានចំនួន១៩នាក់បាត់២នាក់ ព្រមទាំងដកហូតរួមមានបៀរ១០ហ៊ូ ស្មើ៥២០កន្លឹក,ប្រាក់ចំនួន ៥០ម៉ឺនរៀល, ធុងដាក់លុយតុងចំនួន៥,ព្រមទាំងកៅអីនិងកំរាលមួយចំនួនទៀត។ ជាការពិតណាស់ជុំវិញបង្ក្រាប់វង់ល្បែងនេះ ធ្វើអោយមហាជនមានការរិះគន់យ៉ាងខ្លាំង ដែលគេមានការសង្ស័យថា នគរបាលខណ្ឌឬស្សីកែវ ដោះលែងដោយប្រើល្បិចអោយរំដោះខ្លួនដោយធ្វើមិនដឹង។

តាមលោក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ បានអោយដឹងថា អ្នកលេង បៀរទាំងអស់នោះត្រូវបានព្រះរាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញណែនាំ អោយធ្វើការអប់រំដោះលែងទៅវិញ ដោយបញ្ជូនតែស្រ្តីឈ្មោះគ្រី សុនត្រា អាយុ២៩ឆ្នាំជាអ្នកមើលការខុសត្រូវទៅកាន់សាលាដំបូងរាជធានីភ្នំពេញនៅវេលារសៀលថ្ងៃទី១៦ខែ ខែធ្នូ ឆ្នាំ២០២៕

Facebook Comments
Loading...