លោកសុខ សម្បត្តិ ដឹកនាំមន្ត្រីរដ្ឋបាលខណ្ឌធ្វើយុទ្ធនាការផ្សព្វផ្សាយកូវីដ១៩តាមភូមិសង្កាត់

0
884

ភ្នំពេញ ៖ លោក​ សុខ​ សម្បត្តិ​ អភិបាល​ នៃគណៈអភិបាលខណ្ឌព្រែកព្នៅ បា​នដឹកនាំមន្រ្តីរដ្ឋបាលខណ្ឌចូលរួមយុទ្ធនាការផព្សព្វផ្សាយការពារជម្ងឺកូវីត-១៩​ នៅសាលាខណ្ឌព្រែកព្នៅ​ និងបន្តផ្សាព្វផ្សាយតាមម៉ូតូកង់បី​ តាមបណ្តាសង្កាត់ទាំង៥​ តាមផ្សារ និងទីប្រជុំជនក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅ នាព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០​។​

បន្ទាប់ពីមើលឃើញថា ប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់ហាក់ធ្លាក់ដៃក្នុងកាការពារជំងឺកូវិដ១៩នោះ សាលារាជធានីភ្នំពេញ បានធ្វើពិធីផ្សព្វផ្សាយអំពីកាការពារចំពោះជំងឺកូវីដ១៩ ដែលដែលខណ្ឌនៅក្នុងក្រុងជួបជុំគ្នានៅកោះពេជ្រ រួចដង្ហែទៅតាមបណ្តាខណ្ឌ និងសង្កាត់រៀងៗខ្លួន ចំណែកខណ្ឌព្រែកព្នៅ ក៍ដូចជាខណ្ឌនៅជាយក្រុងដទៃទៀតប្រារពពិធីនៅតាមសាលាខណ្ឌរួចដង្ហែតាមម៉ូតូកង់៣ទៅតាមភូមិសង្កាត់។

ក្នុងឱកាសនោះលោកសុខ សម្បត្តិ បានលើកឡើងថា យើងត្រូវណែនាំឲ្យប្រជាពលរដ្ឋក្នុងសហគមន៍ក៏ដូចជាក្នុងមូលដ្ឋានលាងដៃឲ្យបានញឹកញាប់ ពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាព បើមានការសង្ស័យត្រូវទាក់ទងទៅក្រសួងសុខាភិបាលភ្លាម។ លោកបន្តថា កន្លងមកនេះក្រោមការដឹកនាំរបស់សម្តេចតេជោ បញ្ហាប្រយុទ្ធប្រឆាំងកូវីដ១៩យើងទទួលបានជោគជ័យជាខ្លាំងដែលមិនទាន់មានប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយជំងឺដ៍កាចសាហាវនេះនៅឡើយនោះទេ។ ប៉ុន្តែប្រជាពលរដ្ឋយើងត្រូវយកចិត្តទុកដាក់បន្តទៀត ព្រោះកូវីដ១៩មិនទាន់ស្ងប់ស្ងាត់នៅឡើយ។

គួបញ្ជាក់ថា ក្នុងកម្មវិធីយុទ្ធនាការនេះបន្ទាប់ពីជួបជុំគ្នានៅសាលាខណ្ឌហើយ បានធ្វើពិធីដង្ហែទៅតាមបណ្តាសាមីសង្កាត់ទាំង៥ ដោយបានបន្តការចាក់មេក្រូផ្សព្វផ្សាយ តាមរយៈម៉ូតូកង់បីចល័ត បិត និងចែកខិតប័ណ្ណអប់រំផ្សេងៗទាក់ទងនឹងការបង្ការការពារជំងឺកូវីដ-១៩ នៅតាមមូលដ្ឋានទីប្រជុំជន ផ្សារ និងសហគមន៍នានាផងដែរ៕

Facebook Comments
Loading...