ភ្នំពេញ ៖ យើងជិះទូកជាមួយគ្នា ដូចនេះក្រុមការងារទាំងអស់ត្រូវខិតខំធ្វើឲ្យបានល្អ ធ្វើឲ្យដូចភ្លៀងរលឹម ដោយបន្តសហការ និងសាមគ្គីភាពផ្ទៃក្នុង ដោះស្រាយជូនដល់ប្រជាពលរដ្ឋដែលជួបប្រទះបញ្ហាផ្សេងៗ ជាពិសេសសក្តាប់សតិអារម្មណ៍ប្រជាពលរដ្ឋតាមមូលដ្ឋានឲ្យបានច្បាស់ នោះយើងនិងទទួលបានសម្លេងគាំទ្រយ៉ាងច្រើន ក្នុងការបោះឆ្នោតសកលនាថ្ងៃទី២៣កក្កដា ខាងមុខនេះ។
ប្រទេសកម្ពុជា គឺជាផ្ទះរបស់យើងទាំងអស់គ្នា ហើយយើងគ្រប់គ្នាមានកាតព្វកិច្ចចូលរួមថែរក្សាការពារ និងអភិវឌ្ឍន៍ឲ្យបានល្អប្រសើរឡើង មិនត្រូវឲ្យជនណាម្នាក់ឫក្រុមមួយក្តាប់តូចធ្វើបដិវត្តន៍ពណ៍ ដើម្បីផ្តួលរំលំរដ្ឋាភិបាលដែលកើតឡើងពីការបោះឆ្នោតស្របច្បាប់នោះទេ។ លោកបញ្ជាក់ថា យើងកុំសន្តិភាពជាមួយពួកនេះពេក ហើយនៅមូលដ្ឋានរបស់យើងមិនត្រូវទុកចន្លោះឲ្យពួកប្រឆាំងទាំអនេះធំពេកនោះទេ។
ក្នុងនាមយើងជាមន្ត្រីបក្សរបស់គណៈបក្សប្រជាជនកម្ពុជា ត្រូវបកស្រាយឲ្យបានច្បាស់ប្រាប់ដល់ប្រជាពលរដ្ឋនៅសភាពការបច្ចប្បន្នដែលរដ្ឋាភិបាលបានទប់ស្កាត់ និងបង្ក្រាបបដិវត្តន៍ពណ៍កន្លងមក ទាំងនេះគឺជាការលើកឡើងរបស់លោកសុខ សម្បត្តិ...