សមាជិកថ្មីគណបក្សប្រជាជនកម្ពុជាចំនួន៣៧នាក់ នៅសង្កាត់ព្រែកព្នៅ ត្រូវបានប្រកាសទទួលស្គាល់ជាផ្លូវការ

0
6849

ភ្នំពេញ ៖ សមាជិកសមាជិកាចំនួន៣៧នាក់ ក្នុងនោះស្រីចំនួន២០ នាក់នៅក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ត្រូវបានធ្វើពិធីបញ្ចូលជាសមាជិកពេញសិទ្ធ របស់គណបក្សប្រជាជនកម្ពុជា នៅទីស្នាក់ការបក្ស កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក ជាខេមា ក្រុមការងារចុះជួយសង្កាត់ព្រែកព្នៅ។

លោក ជា ខេមា មានប្រសាស៍លើកឡើងថា ប្រទេសជាតិយើងបានសុខសន្តិភាពនឹងមានការអភិវឌ្ឍន៏គ្រប់វស័យដូចសព្វថៃ្ងនេះគឺបានមកពីការដឹកនាំដ៏ត្រឹមត្រូវរបស់គណៈបក្សប្រជាជនកម្ពុជាដែលមានសម្ដេចតេជោជាប្រមុខ បានក៏សាងនឹងអភិវឌ្ឍន៏ប្រទេសឆ្ពោះរកការីកចំរើន និងកំពុងបោះជំហានទៅមុខតាមគន្លងដ៏ត្រឹមត្រូវ នៃលទ្ធិប្រជាធិបតេយ្យ ជាពិសេសបានបង្កឱកាសឲ្យប្រជាពលរដ្ឋបានចូលរួមយ៉ាងសកម្មក្នុងការធ្វើសេចក្តីសំរេចចិត្ត និងអភិវឌ្ឍន៏មូលដ្ឋានយ៉ាងសស្រាក់ស្រាំ។

លោកប្រធានក្រុមការងារ បានណែនាំឲ្យ សមាជិកសមាជិកាដែលទើបតែចូលមករួមរស់ក្នុងគណបក្សប្រជាជនទាំងអស់ត្រូវខិតខំបំពេញតួនាទី របស់ខ្លួន និងត្រូវមានភាពស្មោះត្រង់ជាមួយបក្សមិនត្រូវជឿការឃោសនារបស់គណបក្សផ្សេង ១ចំនួន ដែលតែងតែឃោសនាបន្លំបោកប្រាស និងញុះញុងសមាជិកសមាជិកាយើង ក្នុងគោលបំណងដើម្បីបំបែកបំបាក់សាមគ្គីភាពផ្ទៃក្នុង។មិនតែប៉ុណ្ណោះសមាជិកសមាជិកាទាំងអស់ត្រូវមានឧត្តមគតិខ្ពស់ក្នុងការស្រលាញ់និងការពារផលប្រយោជន៏បក្ស ដោយត្រូវដឹងពីគុណនុបការៈរបស់ថ្នាក់ដឹកនាំកំពូលរបស់ គណបក្សដែល ជាវិរៈជនស្នេហាជាតិនិងបានដឹកនាំប្រទេសពីភ្លើងសង្គ្រាមរហូតបានសុខសន្តិភាពនិងការអភិវឌ្ឈន៏ប្រកបដោយនិរន្តភាព។

ក្នុងនាមសមាជិកសមាជីការថ្មីត្រូវធ្វើយ៉ាងណាបន្តស្មារតីគាំទ្រនិងថែរក្សានូវរាល់សមទ្ធផលដែលបានផ្តើមចេញពីកិច្ចខិតខំប្រឹងប្រែងរបស់ គណបក្សប្រជាជនកម្ពុជា ព្រោះសមាជិកសមាជីការថ្មីទាំងអស់គឺជាកំលាំងស្នូលដ៏សំខាន់របស់បក្សដែលត្រៀមខ្លួនបន្តសកម្មភាពអភិវឌ្ឈន៏បក្ស និងកសាងបក្សអោយបានល្អតាមគំរូនៃវិរៈភាពរបស់សម្តេចទាំងទ្វេរ៕

Facebook Comments
Loading...