លោកសុខ សម្បត្តិ ដឹកនាំមន្ត្រីសាលា​ខណ្ឌ ចុះ​ពិនិត្យផ្លូវនិងការដាក់លូរំដោះទឹកក្នុងភូមិចុងថ្នល់ នៃសង្កាត់ពន្សាំង

0
5049

ភ្នំពេញ ​៖ ​លោកសុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ ​នៅ​ព្រឹក​ថ្ងៃទី​២១​ ខែ​កញ្ញា ឆ្នាំ២០២០នេះ ​បាន​​ដឹកនាំ​មន្ត្រីសាលា​ខណ្ឌ និងសង្កាត់​ ចុះ​ត្រួតពិនិត្យផ្លូវនិងការដាក់លូរំដោះទឹក ចំណុចផ្លូវវៀងស្ពានដែលកំពុងសាងសង់ជាប់ព្រំប្រទល់និងខណ្ឌកំបូល ស្ថិតក្នុងភូមិចុងថ្នល់ សង្កាត់​ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ក្នុងការចុះពិនិត្យនេះ លោកសុខ សម្បតិ ​បាននែនាំទៅដល់ចៅសង្កា​ត់ពន្សាំងត្រូវពិនិត្យនិងតាមដានទឹកនៅក្នុងភូមិសាស្ត្ររបស់ខ្លួនឲ្យបានជាប់ជាប្រចាំនៅតំបន់ណាដែលជន់លិច ដោយសារពុំមានលូបង្ហូ ចំពោះមុខនេះត្រូវកាយប្រឡាយទៅ​កាន់ប្រឡាយ​មេដើម្បីរំដោះទឹកចេញពិសេសគឺផ្លូវដែលទទួលរងនូវការលិចទឹក បើរំដោះទឹកបានគឺត្រូវ​រំ​ដោះ​ទឹ​កចេញជាបន្ទាន់ព្រោះបើទុកទឹកឲ្យនៅលិចយូវានឹងអាចធ្វើឲ្យខូចផ្លូវថែមទៀតផង។

ជាងនេះទៅទៀតលោកក៍បាន នែនាំឲ្យក្រុមហ៊ុនដែលម៉ៅការធ្វើស្ពាននៅភូមិចុងថ្នាល់ ត្រូវដាក់លូមុខ១ម៉ែត្រឲ្យបាន២កង់ ហើយត្រូវកាយផ្លូវទឹកឲ្យបានហូខ្លាំង ដើម្បីកុំឲ្យស្ទះទឹកនៅខាងលើ ព្រោះថាទឹកភ្លៀងមិនទាន់បានបញ្ចប់នៅឡើយទេ ដូចនេះប្រ​ជា​ពល​រដ្ឋនៅ​តំបន់នេះ និងទទួលរងនូវការលិចលង់បើ​យើងមិនបានការពារទំនប់​នេះឲ្យបាន​រឹង​មាំទេនិងបង្ហូទឹកឲ្យបានលឿនទេនោះ។

ជាមួយគ្នានេះដែរលោកអភិបាលខណ្ឌ និងក្រុមការងារក៍បានទៅពិនិត្យមើលស្រៈរណ្តៅតាកៅ ដែលដាក់លូមួយកង់ទឹកហូមិនទាន់ ហើយលោកបានហៅមេការស្រៈរណ្តៅនោះមកធ្វើការនែនាំឲ្យដាក់លូបន្ថែម១កង់ទៀត ដើម្បីបង្ហូទឹកឲ្យបានលឿនកុំឲ្យចាល់ទឹកនៅក្នុងភូមិខាងលើៗពិសេសគឺភូមិចុងថ្នល់តែម្តង។

លោកបញ្ជាក់ថា បើយើងមិនការពារដូចនេះទេការ​ជន់លិចវានឹងធ្វើឲ្យខូចថ្នល់ផង និងខាតបង់ផលប្រយោជន៍របស់ប្រជាពលរដ្ឋជាច្រើនថែមទៀតផងដែរ។ ព្រោះកន្លងមកពេលធ្លាក់ភ្លៀងម្តងៗ ទឹកដក់ពេញផ្លូវ លិចលង់លំនៅឋាន ដោ​យ​សារតែគ្មានប្រព័ន្ធលូគ្រប់គ្រាន់ ហើយធ្វើឲ្យប្រជាពលរដ្ឋពិបាកប្រកបអាជីវកម្មឆ្លងកាត់ និងធ្វើដំណើរចេញ​ចូលលំនៅឋានផងដែរ៕

Facebook Comments
Loading...