ស្ត្រីម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់ក្នុងបន្ទប់ជួលដោយសារគាំងបេះដូងបណ្ដាលមកពីប្រើប្រាស់សារធាតុញៀន

0
2439

ភ្នំពេញ ៖ ស្ត្រីម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់ដោយសារគាំងបេះដូងបណ្ដាលមកពីប្រើប្រាស់សារធាតុញៀន នៅក្នុងបន្ទប់ជួលបង្កជាការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២០យប់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ នៅចំណុចក្នុងបន្ទប់ជួល(លេខ៤៧) ផ្ទះលេខ៩៨ ផ្លូវ៨១ ភូមិ១០ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថាសពឈ្មោះ មិនស្គាល់អត្តសញ្ញាណ ភេទស្រី អាយុប្រហែល៣៥ឆ្នាំ សំបុលសណ្ដែកបាយ សក់ពណ៌ទង់ដែងលាយខ្មៅ មាឌស្ដើង ខ្លួនប្រាណឡើងស្គម មានកំពស់១,៥៥ម ។

បើតាមការបំភ្លឺពីឈ្មោះស្រឿន ធារ៉ា ភេទប្រុស ជនជាតិខ្មែរ ឆ្នាំកំណើត១៩៨៩ មុខរបរអ្នករៀបចំបន្ទប់និងមើលការខុសត្រូវ ស្នាក់នៅទីតាំងកើតហេតុខាងលើ បានបំភ្លឺថាកាលពីថ្ងៃទី០៣-០៨-២០២០ វេលាម៉ោងប្រហែល១៣និង៣០នាទី មានភ្ញៀវស្រីម្នាក់ អាយុប្រហែល៣៥ឆ្នាំ មានរាងស្គមស្ដើងបានមកជួលបន្ទប់លេខ៤៧ជាន់ផ្ទាល់ដីដើម្បីស្នាក់នៅ ក្នុងតម្លៃ៤០ដុល្លាក្នុង០១ខែ លុះដល់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង២០និង០០នាទី ដោយពុំឃើញភ្ញៀនៅបន្ទប់លេខ៤៧ចេញមកខាងក្រៅសោះ ខ្ញុំបានទៅគោះទ្វារបន្ទប់ហៅតែពុំមានអ្នកឆ្លើយសោះ ដោយសង្ស័យខ្ញុំក៏ឆ្កឹះគន្លឹះទ្វាបន្ទប់ចូលទៅឃើញស្រ្តីស្គមនិងដេកក្បែរគ្រែដោយពុំមានដកដង្ហើម ហើយខ្ញុំក៏បានយកដៃទៅប៉ះដើម្បីហៅគាត់តែនៅពុំដឹងខ្លួនសោះដោយសង្ស័យថាស្លាប់ខ្ញុំក៏បានរាយការណ៍ជូននគរបាលប៉ុស្ដិបឹងរាំងដើម្បីធ្វើការតាមនិតិវិធិ។

ក្នុងហេតុការណ៍នោះដែរកម្លាំងជំនាញបានធ្វើការបូមទឹកនោមពីក្នុងខ្លួនសាកសពចំនួន ១០cc យកទៅធ្វើការវិភាគ ជាលទ្ធផលវិជ្ជមានសារធាតុញៀនភេទមេតំហ្វេតាមីន។ ក្រោយពីសភាពការណ៍កើតឡើងកម្លាំងជំនាញខណ្ឌ នឹងប៉ុស្តិ៍បានចុះដល់ និងគ្រប់គ្រងកន្លែងកើតហេតុ ហើយរាយការណ៍ជូនព្រះរាជអាជ្ញា និងបានសហការជាមួការិយាល័យ បច្ចេកទេសវិទ្យាសាស្រ្ត ការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ និងពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបង្កើត គណៈកម្មការធ្វើកោសល្យវិច័យ ពិនិត្យសពនិងកន្លែងកើតហេតុ។នៅកន្លែងកើតហេតុមានសំភារៈសពបន្សល់ទុកមានទូរស័ព្ទដៃម៉ាកNokai(Nចុចពិល)ចំនួន០១គ្រឿង លុយខ្មែរចំនួន១០០០រៀលនិងកូនកាបូបដៃចំនួន០១បានប្រគល់អោយប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងរាំងដើម្បីរក្សាទុក។

ជាលទ្ធផលតាមការពិនិត្យការិយាល័យ ជំនាញបច្ចេកទេស និងលោកវេជ្ជបណ្ឌិតនង សុវណ្ណរ័ត្ឋបានបញ្ជាក់ថា ស្លាប់ដោយគាំងបេះដូងបណ្ដាលមកពីប្រើប្រាស់សារធាតុញៀនប្រភេទមេតំហ្វេតាមីន។ក្រោយពី ពិនិត្យរួច ខាងជំនាញ បច្ចេកទេស បានដឹកសពយកមកតម្កលនៅវត្តទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញដើម្បីបូជាតាមប្រពៃណី៕

Facebook Comments
Loading...