បុរសម្នាក់និងស្ត្រី២នាក់រងរបួសធ្ងន់ដោយសាររថយន្ត០២គ្រឿងបុកគ្នាខ្ទៀតមកត្រូវម៉ូតូ

0
5647

ភ្នំពេញ រថយន្តម៉ែកសឺដែសព្រលះជាមួយឡិចស៊ីសក្រឡាប់ផ្អារជើងជ្រុលទៅបុកម៉ូតូបណ្តាលឲ្យរបួសធ្ងន់៣នាក់ ដែលហេតុការណ៍នេះកើតឡើងកាលពីម៉ោង២១ និង៤៥នាទីយប់ថ្ងៃទី២ ខែសីហា ឆ្នាំ២០២០នៅ ចំណុចផ្លូវព្រះនរោត្តម ប្រសប់ផ្លូវ២១៤ ភូមិ១០ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ត Lexus RX300 ពណ៌ស ផ្លាកលេខភ្នំពេញ 2AZ-9881 អ្នកបើកបរឈ្មោះ កុសល គឹមហ៊ាង ភេទប្រុស អាយុ២២ឆ្នាំ មុខរបរបើកបរ ស្នាក់នៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ នៅក្នុងរថយន្តនោះមានអ្នករួមដំណើរជនជាតិចិន ចំនួន៥នាក់មិនមានអ្នករងបួសធ្ងន់នោះទេហើយក៏មិនត្រូវបានស្គាល់អត្តសញ្ញាណនោះដែរ។ រថយន្តនេះ បើកបរពីត្បូងទៅជើង តាមផ្លូវព្រះនរោត្តម ដល់ចំណុចផ្លូវ២១៤ បានបុកជាមួយរថយន្ត Mecerdes ពណ៌ស ផ្លាកលេខ ភ្នំពេញ 2AX-0088 អ្នកបើកបរឈ្មោះ វុធ តាយ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងអ្នករួមដំណើរដោយនារីម្នាក់ក្នុងទិសដៅពីលិចទៅកើត តាមផ្លូវ២១៤ ពេលបើកឆ្លងផ្លូវនរោត្តមក៏ត្រូវបុគ្នាជាមួយរថយន្តLexus ៣០០បណ្តាលឲ្យរថយន្តឡិចស៊ីសក្រឡាប់ទៅបុកម៉ូតូម៉ាកស្មាស់ ពណ៌ខ្មៅ ផ្លាកលេខ កណ្តាល 1G-6270 ជិះដោយប្រុសម្នាក់និងស្រី ២នាក់ រងរបួសធ្ងន់ បានបញ្ជូនទៅព្យាបាលនៅគ្លីនិក សុងកាណ៍។

សមត្ថកិច្ចបញ្ជាក់ថាករណីគ្រោះថ្នាក់នោះបានប្រគល់ម៉ូតូ និងរថយន្តរួមទាំងអ្នកបើកបររថយន្ត ទាំងសងខាងទៅអោយជំនាញចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញចាត់ការបន្ត៕

Facebook Comments
Loading...