កសិករក្នុងស្រុករលាប្អៀរចិញ្ចឹមអន្ទង់រយៈពេល១០ឆ្នាំទទួលបានជោគ​ជ័យរៀងរាល់ឆ្នាំ ដោយទទួលបានប្រាក់ចំណូលខ្ពស់ល្អប្រសើរ

0
1151

កំពង់ឆ្នាំង ៖ កសិដ្ឋានវារីវប្បកម្មអន្ទង់ លោក ថូ វណ្ណា ស្ថិតនៅភូមិ ក្តីត្នោត ឃុំស្រែ​ថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានចិញ្ចឹមអន្ទង់រយៈពេល១០ឆ្នាំទទួលបានជោគ​ជ័យរៀងរាល់ឆ្នាំ ដោយទទួលបានប្រាក់ចំណូលខ្ពស់ល្អប្រសើរ ហើយបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកស្ទួយផលិផលក្នុងស្រុក ជាពិសេសចូលរួមបង្កើនផលិតកម្មស្បៀងក្នុងការងារវិស័យកសិកម្មផងដែរ។

លោកវេងសាខុនរដ្ឋ មន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានបង្ហាញអំពីការធ្វើវារីវប្បកម្មចិញ្ចឹមអន្ទង់របស់កសិករម្នាក់ដល់បងប្អូនកសិករ គឺកសិដ្ឋានវារីវប្បកម្មអន្ទង់លោក ថូ វណ្ណា ស្ថិតនៅភូមិ ក្តីត្នោត ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានចិញ្ចឹមអន្ទង់រយៈពេល១០ឆ្នាំមកហើយ ដែលកសិដ្ឋានគាត់មានអាងចំនួន៣៥អាង ចែកចេញអាងអន្ទង់បំប៉នយកសាច់ចំនួន២៥អាង និងអាងថែទាំកូនពូជចំនួន១០អាង ដោយនៅក្នុងអាងនិមួយៗដាក់កូនពូជចិញ្ចឹមចំនួន១៥០គីឡូក្រាម ស្មើនឹង ១៥០០ក្បាល-២០០០ក្បាលក្នុងមួយអាង ដែលកូនពូជបានមកពីអន្ទង់ធម្មជាតិទិញប្រមូលបានពីប្រជានេសាទ យកមកចិញ្ចឹមបំប៉នដោយប្រើចំណីផ្សំក្នុងរយះពេល៦ ទៅ៧ ខែទើបអាចលក់បានម្យ៉ាងនៅពេលដែលតម្រូវការទីផ្សារមានតម្លៃខ្ពស់កសិដ្ឋានអាចនិងលក់បន្តិចម្តងៗតាមការបញ្ជារទិញរបស់អតិថិជនជាក់ស្តែងទាំងក្នុងស្រុកនិងក្រៅស្រុកផងដែរ។

ចំពោះលទ្ធផលនៃការប្រមូលផលក្នុងការចិញ្ចឹមអន្ទង់គឺមួយឆ្នាំលក់បានប្រមាណ៥តោន។ ទន្ទឹមនឹងការធ្វើវារីវប្បកម្មនេះ លោក ថូ វណ្ណា បានចែករំលែកបទពិសោធន៍ បច្ចេកទេស ក្នុងការចិញ្ចឹមអន្ទង់ដល់កសិករដ៏ទៃទៀតដែលមានបំណងចង់ចិញ្ចឹមផងដែរ ដើម្បីបំពេញតម្រូវការទីផ្សារ ដោះស្រាយជីវភាពរស់នៅ និងបង្កើនស្បៀងក្នុងខ្សែចង្វាក់ផលិតកម្មវិស័យកសិកម្ម។

ឆ្លងតាមបទពិសោធន៍ការចិញ្ចឹមអន្ទង់នេះកន្លងមក កសិដ្ឋានរបស់គាត់បានបន្តចិញ្ជឹមរហូតមកជាមួយនឹងការទទួលបានជោគជ័យរៀងរាល់ឆ្នាំ ដោយទទួលបានប្រាក់ចំណូលខ្ពស់ល្អប្រសើរ ហើយបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកស្ទួយផលិផលក្នុងស្រុក ជាពិសេសចូលរួមបង្កើនផលិតកម្មស្បៀងក្នុងការងារវិស័យកសិកម្មផងដែរ៕

Facebook Comments
Loading...