ប៉ូលិសស័ក្ត៤កន្លះម្នាក់ បើករថយន្តក្នុងល្បឿនលឿនដល់ផ្លូវកោងបត់មិនទាន់ជ្រុលទៅបុកជញ្ជាំងឃ្លាំងស្លាប់យ៉ាងអាណោចអាធម

0
1838

ភ្នំពេញ ៖ មន្ត្រីប៉ូលិសនៅក្រសួងមហាផ្ទៃពាក់ស័ក្ខ៤កន្លះ បើករថយន្តក្នុងល្បឿនលឿនដល់ផ្លូវកោងបត់មិនទាន់ជ្រុលទៅបុកជញ្ជាំងឃ្លាំងស្លាប់យ៉ាងអាណោចអាធម កាលពីវេលាម៉ោង១ នឹង០០នាទីរំលងអាធាត្រឈានចូលថ្ងៃទី១៤ ខែកក្តដា ឆ្នាំ២០២០ តាមបណ្តោយផ្លូវបេតុងលេខ១៨០០នៅចំណុចក្បែរនឹងប៉ុស្តិ៍ទួលសង្កែ២ ស្ថិតនៅក្នុងសង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះពក ភិរម្យ ភេទប្រុស អាយុ២៦ឆ្នាំ មានមុខរបរ ជាប៉ូលិសនៅក្រសួងមហាផ្ទៃពាក់ស័ក្ត៤កន្លះ ស្នាក់នៅបច្ចុប្បន្ននៅម្តុំឈូកវ៉ា សង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ មានស្រុកកំណើតនៅឯ ភូមិកណ្តាល សង្កាត់ស្ទឹងត្រែង ខេត្តស្ទឹងត្រែងមុនកើតហេតុគេបានឃើញជនរងគ្រោះជិះតែម្នាក់ឯងរថយន្តមួយគ្រឿងម៉ាក ISUZU MU-Xពណ៌ពាក់ស្លាកលេខភ្នំពេញ2AY2722បើកបរតាមបណ្តោយផ្លូវបេតុង1800ក្នុងទិសដៅពីលិចទៅកើតខណៈពេលបើកមកដល់ចំណុចកើតហេតុខាងលើនេះដោយ​សារតែរថយន្តគាត់បើកក្នុងល្បឿនលឿនពេកហើយផ្លូវក៏រៀងកោងផងនោះ ស្រាបតែរេចង្កូតចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលអកហ្សឺទៅបុកផ្ទប់នឹងជញ្ជាំងឃ្លាំងមួយកន្លែងនៅផ្លូវបេតុង១៨០០បណ្តាលអោយខ្ទៀច៥ម៉ែតហើយរងការខូចខាតខ្ទេចអស់មួយជំហៀងខាងមុខផ្នែកខាងឆ្វេងបណ្តាលអោយអ្នកបើកបរជាជនរងគ្រោះបានស្លាប់បាត់បង់ជីវិតនៅក្នុងរថយន្តភ្លាមៗ។

ក្រោយមកទើបសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កទី២មកដល់ធ្វើការឆែកឆេរទៅទើបរកឃើញថាជនរងគ្រោះជាប៉ូលិសពាក់ស័ក្ខ៤កន្លះពិតមែនហើយក៏ទំនាក់ទំនងហៅប្រពន្ធជនរងគ្រោះមកទទួល។ ក្រោយពេលកើតហេតុខាងលើនេះរថយន្តបង្កត្រូវបានសមត្ថកិច្ចធ្វើការវាសវែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករឺឯសពជនរងគ្រោះវិញត្រូវបានស​មត្ថ​កិច្ចប្រគល់ទៅអោយក្រុមគ្រួសារយកទៅដំកលនៅឯវត្តពោធិ៍ចិតតុង៕

Facebook Comments
Loading...