រថយន្តដឹកឥដ្ឋដូចគ្នា ហើយស្គាល់គ្នាតែពេលបើកកៀគ្នាមិនឈប់ទទួលខុសត្រូវ

0
1289

ភ្នំពេញ ៖ រថយន្តដឹកឥដ្ឋដូចគ្នា ហើយស្គាល់គ្នាតែពេលបើកកៀគ្នាមិនឈប់ទទួលខុសត្រូវ ដែលហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១១ និង១០នាទីព្រឹក ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ នៅតាមផ្លូវជាតិលេខ៣ ភូមិអង្គត្រគៀត សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

រថយន្តរងគ្រោះម៉ាក FUSO ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3F-0801 ដឹកឥដ្ឋ រងការខូចខាត ដាច់កង់ខាងមុខខ្ទេចអស់ហើយ ។ ចំណែករថយន្តបង្ក គ្រាន់តែដឹងថាម៉ាកហ៊ីយ៉ាន់ដាយទ្រុងដឹកឥដ្ឋដូចគ្នា ចេញពីឃុំព្រែអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ដូចគ្នា។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ រថយន្តរងគ្រោះ បើកតាមផ្លូវជាតិលេខ៣ ពីជើងទៅត្បូង បើកអែបស្របជាប់នឹងទ្រូងផ្លូវ លុះដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបង្ក ដឹកឥដ្ឋដូចគ្នា បើកស្របទិសគ្នាហើយវ៉ាជែងពីខាងស្តាំ មិនផុតបែជាកៀររថយន្តរងគ្រោះរុញចូលទៅទ្រូងផ្លូវ ដែលក្រុមហ៊ុនចិនកំពុងសាងសង់ បណ្តាលឲ្យបាក់ បែកអស់ជាង១០ម៉ែត្រ ដាច់កង់ទៅមុខលែងរួច ជាប់ក្នុងប្រឡោះទ្រូងផ្លូវ តែមិនបង្កឲ្យមានអ្នករងរបួសឡើយ រីឯរថយន្តបង្ក បន្ថែមល្បឿនបំណង់រត់គេច បានចំងាយជាង៣គីឡូម៉ែត្រ ទើបសមត្ថកិច្ចតាមឃាត់បាន សុទ្ធតែរថយន្តស្គាល់គ្នា ចេញពីឃុំព្រែកអញ្ចាញដូចគ្នាទៀត។

ក្រោយកើតហេតុ ខណៈដែលគ្មានអ្នករងរបួស តំណាងភាគីរថយន្តបង្ក ចេញមុខមកសម្របសម្រួល ចេញសងទៅខាងរថយន្តរងគ្រោះ និងសម្រួលជាមួយក្រុមហ៊ុនធ្វើផ្លូវជាតិលេខ៣ ដោយចេញសងថ្លៃខូចខាតទ្រូងផ្លូវ របស់ក្រុមហ៊ុនចិន ដែលកំពុងសាងសង់ ដើម្បីបញ្ចប់រឿង៕

Facebook Comments
Loading...