បុរសម្នាក់សង្ស័យខ្យល់គ ដេកស្លាប់ក្នុងបន្ទប់ជួលក្នុងផ្សារនាគមាស

0
5580

ភ្នំពេញ ៖ បុរសម្នាក់សង្ស័យខ្យល់គរដេកស្លាប់ក្នុងបន្ទប់ជួលក្នុងផ្សារនាគមាស ហេតុការណ៍បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២ និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី០៣ ខែកក្កដាឆ្នាំ ២០២០ ដែលស្ថិតនៅក្នុងផ្សារនាគមាស សង្កាត់ផ្សារដើមគរខណ្ឌទួលគោក រាជធានីភ្នំពេញ។

សពជនរងគ្រោះឈ្មោះយិន ថនអាយុ៤៧ មានស្រុកកំណើតភូមិព្រៃតាយ៉យ ឃុំខ្សែត្រ ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង មុខរបរអូសរទេះ បច្ចុប្បន្នស្នាក់នៅក្នុងបន្ទប់ជួលក្នុងផ្សារនាគមាស។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថានៅមុនពេលកើតហេតុជនរងគ្រោះបានធ្វើការជាធម្មតាហើយហើយបានប្រាប់មិត្តភ័ក្តថាមិនសូវស្រួលខ្លួន ពេលល្ងាចឡើងក៏បានហូបបាយជុំគ្នានិងបានផឹកស៊ីតិចតួច។ក្រោយពេលដែលផឹកស៊ីហើយទើបនាំគ្នាចូលដេករៀងៗខ្លួនរហូតមកដល់ម៉ោង ២យប់រំលងអធ្រាត្រស្រាប់តែឮសំឡេងស្រែកភ្លាមនោះគាត់ស្ទុះមើលស្រាប់តែឃើញជនរងគ្រោះបានស្លាប់បាត់ទៅហើយមិត្តភក្កិរបស់គាត់ក៏បានរាយការណ៍ទៅសមត្ថកិច្ចឱ្យចុះមកដល់កន្លែងទីតាំងកើតហេតុ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់រួចបានទាក់ទងទៅខាងក្រុមគ្រូពេទ្យជំនាញកោសល្យវិច័យចក្ខុរបស់ស្នងការរាជធានីភ្នំពេញដើម្បីចុះមកត្រួតពិនិត្យ ក្រោយពេលធ្វើការត្រួតពិនិត្យរួចគ្រូពេទ្យជំនាញបានបញ្ជាក់ថាជនរងគ្រោះពិតជាស្លាប់ដោយសារខ្យល់ក៏ពិតប្រាកដមែនទើបឲ្យសមត្ថកិច្ចធ្វើកំណត់ហេតុនិងប្រគល់សពជូនទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕

Facebook Comments
Loading...