រថយន្តលុច្សស៊ីសបុករះម៉ូតូ៣គ្រឿង បណ្តាលឲ្យមនុស្សម្នាក់បានស្លាប់ និង៥នាក់រងរបួសធ្ងន់ស្រាលនៅស្រុកអង្គស្នួល

0
2759

កណ្តាល ៖ បុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុនិងរងរបួសធ្ងន់ស្រាលចំនួន៥នាក់ទៀតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ បណ្តាលមកពីបុរសម្នាក់បើករថយន្តលុច្សស៊ីសមួយគ្រឿងខ្វះការប្រុងប្រយ័ត្នរេចង្កូតបុករះជាមួយនឹងម៉ូតូបីគ្រឿង ដែលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលនៅពីវេលាម៉ោង០៧ព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងភូមិកៅ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញមានរថយន្តឡិចស៊ីស RX300 ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2BA 1894បើកបរដោយបុរសម្នាក់និងអ្នករួមដំណើរជាស្ត្រីម្នាក់ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនលុះមកដល់ត្រង់ចំណុចកើតហេតុក៏គេចជាមួយនិងអ្នកធ្វើដំណើរឆ្លងផ្លូវហើយរេចង្កូតទៅបុករះជាមួយនឹងម៉ូតូបីគ្រឿងដែលបើកបញ្ច្រាសទិសគ្នាពេញទំហឹង ម៉ូតូទី១ម៉ាកហុងដាស៊េរីឆ្នាំ២០១៩ពណ៍ខ្មៅពាក់ស្លាក់លេខកំពុងស្ពឺ 1M 2566 ម៉ូតូទី២ម៉ាកហុងដារស៊េរីឆ្នាំ២០១៤ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1CM 5748 នឹងម៉តូទី៣ម៉ាកស្កុបពីពណ៌សពាក់ស្លាកលេខ1FF 8797បណ្ដាលអោយមានបុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុហេតុនិង៥នាក់ទៀតរងរបួសធ្ងន់ស្រាលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ចំណែកឯម្ចាស់រថយន្តបង្កត្រូវសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅសាលាស្រុកអង្គស្នួល។

គួរបញ្ជាក់ថា សពជនរងគ្រោះនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់រួចទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ខេត្តកណ្ដាលចុះមកធ្វើការវាស់វែងយករថយន្តបង្កនិងម៉ូតូជនរងគ្រោះទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយតាមផ្លូវច្បាប់ ចំណែកឯសពជនរងគ្រោះសមត្ថកិច្ចកំពុងទំនាក់ទំទងរកសាច់ញាតិដើម្បីមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

Facebook Comments
Loading...