នៅផ្ទះម្នាក់ឯងពេលប្រពន្ធមកដាស់ទើបដឹងថាស្លាប់បាត់ទៅហើយ

0
874

ភ្នំពេញ ៖ បុរសរាងចំណាស់០១នាក់នៅផ្ទះម្នាក់ឯងពេលប្រពន្ធមកដាស់ទើបដឹងថាស្លាប់បាត់ទៅហើយ(គាំងបេះដូង) កាលពីវេលាម៉ោង១៨ និង០០នាទី ត្រូវនិងថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០២០ នៅចំណុចក្នុងបុរីប៊ុនជេស ផ្លូវបេតុងភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

សពជនរងគ្រោះ ឈ្មោះ កែវ ធី ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅបច្ចុប្បន្នកន្លែងកើតហេតុខាងលើ។ ស្លាកស្នាមបន្សល់ទុក៖ ១.ខ្លួនប្រាណព្រឺសម្បុល និងលឹង្គចេញទឹកកាមស្រក់ឈាមផ្នែកខាងក្រោម។

ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា តាមការបំភ្លឺរបស់ឈ្មោះ ស៊ីម ស្រី ភេទស្រី(ត្រូវជាប្រពន្ធ) ខ្លួនបានចេញពីផ្ទះជួលនៅសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ដើម្បីមកមើលប្ដីនៅចំណុចកើតហេតុខាងលើ លុះពេលមកដល់ខ្លួនក៏បានដើរចូលទៅក្នុងផ្ទះដាស់គាត់អោយក្រោកតែមិនក្រោក ភ្លាមនោះខ្លួនក៏បានស្រែកឆោឡោអោយអ្នកជិតខាងជួយ ពេលនោះឈ្មោះ អៀង គឹមសុខ ភេទប្រុស(អ្នកជិតខាង) បានឭសម្លេងស្រែកយំក៏រត់ចូលមកមើល បានឃើញជនរងគ្រោះដេកស្លាប់បាត់ទៅហើយ។

ការសន្និដ្ឋាន៖ តាមការពិនិត្យរបស់កម្លាំងការិយាល័យបច្ចេកទេស និងឧកញ៉ាវិជ្ជមណ្ឌិត នង សុវណ្ណរ័ត្ន និងគ្រូពេទ្យកោសល្យវិច្ច័យ សពជនរងគ្រោះពិតជាបានដេកស្លាប់(គាំងបេះដូង)ពិតប្រាកដមែន។ ដោយមានការឯកភាពលោក សេង ហៀង ព្រះរាជ្ងារងអមសាលាដំបូងរាជធានីភ្នំពេញ និងការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អោយកម្លាំងប៉ុស្តិ៍នគរបាលរស្ឋបាលព្រែកព្នៅ ប្រគល់សពទៅអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី នៅភូមិ១ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ៕

Facebook Comments
Loading...