រថយន្តតាលា បុកម៉ូតូ បណ្តាលឲ្យមនុស្ស០២នាក់របួសធ្ងន់ នៅលើផ្លូវមហាវិថីឈ្នះៗ

0
905

ភ្នំពេញ ៖ មនុស្សរងរបួសធ្ងន់ចំនួន០២នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើង រវាងរថយន្តដឹកប្រេងតេលា និងម៉ូតូ វេលាម៉ោង១៩ និង៤០នាទី ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ត្រង់ចំណុចកែងឡុង ឈិន លើផ្លូវមហាវិថីឈ្នះៗ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងរវាងរថយន្តម៉ាក Isuzu ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3C.1637 ធ្វើដំណើរលើផ្លូវមហាវិថីឈ្នះៗ ក្នុងទិសដៅពីលិចទៅកើត (បត់ឆ្លងផ្លូវ) អ្នកបើកបររថយន្តឈ្មោះ ម៉េង ស្រ៊ីម ភេទប្រុស អាយុ ២៩ឆ្នាំ ស្នាក់នៅភូមិអំពិលក្រៅ ឃុំអំពិលក្រៅ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ពេលមកដល់កន្លែងកើតហេតុ រថយន្តបានបត់ឆ្លងផ្លូវមកឆ្វេងដៃ ក៏បុកជាមួយម៉ូតូ០១គ្រឿងម៉ាក Honda C125 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CF.7099 ធ្វើដំណើរលើផ្លូវមហាវិថីឈ្នះៗ ក្នុងទិសដៅពីកើតទៅលិច(ច្រាសទិសគ្នា) អ្នកបើកបរម៉ូតូឈ្មោះ រស់ ចាន់វាស្នា ភេទប្រុស អាយុ ២០ឆ្នាំ ស្នាក់នៅផ្ទះលេខ៣១៩ ក្រុម០៩ ភូមិសំឡូត ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង និងអ្នករួមដំណើរឈ្មោះអត់ស្គាល់អត្តសញ្ញាណរងរបួសធ្ងន់ទាំងពីរ ត្រូវបានគេបញ្ជូនទៅមន្ទីពេទ្យ។

ក្នុងករណីនេះបណ្តាលអោយមនុស្សរងរបួសធ្ងន់ចំនួន០២នាក់ ខូចខាតម៉ូតូធ្ងន់០១គ្រឿង និងរថយន្តស្រាល០១គ្រឿង ក្នុងករណីនេះកម្លាំងយើងបានប្រគល់ជូនជំនាញការិយាល័យនគរបាលចរាចរណ៍ដើម្បីបន្តនីតិវិធី៕

Facebook Comments
Loading...