ប៉ុស្តិ៍នគរបាលរដ្ឋបាល គោកឃ្លាងធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ករណី (ចោរកម្ម) លួចម៉ូតូ និងឡាន

0
666

ភ្នំពេញ ៖ ប៉ុស្តិ៍នគរបាលរដ្ឋបាល គោកឃ្លាងធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ករណី (ចោរកម្ម) លួចម៉ូតូ និងឡាន កាលពីវេលាម៉ោ១៤ និង០០នាទី ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ នៅចំណុចក្នុងផ្ទះលេខ៥៧ ផ្លូវបេតុងក្រុម១ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

ជនសង្ស័យឈ្មោះ ឡា តា ភេទប្រុស អាយុ៣២ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួលលេខ១៨០ ផ្លូវជាតិលេខ៥ ភូមិបឹងឈូក សង្កាត់គីឡូតិ៍ម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ (មានសារធាតុញៀន) បានធ្វើសកម្មភាពលួចគាស់ទ្វារ ផ្ទះលួចយកឡាន និងម៉ូតូរបស់ជនរងគ្រោះឈ្មោះ យ៉ាន ម៉េងហៃ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៥៧ ផ្លូវបេតុង ក្រុម១ ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ដែលធ្វើសកម្មភាពកាលពីវេលាម៉ោង៥ និង២០នាទីភ្លឺ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០។

សម្ភារៈបាត់បង់ ម៉ូតូ០១គ្រឿង ម៉ាកនិច ពណ៌ខៀវ លាយស ផលិតឆ្នាំ២០១៨ ពាក់ស្លាក​លេខភ្នំពេញ 1HB-4710 , សម្ភារៈបន្សល់ទូក រថយន្ត០១គ្រឿង ម៉ាកឡិចស៊ីសRX៣០០ ពណ៌ស  ផលិតឆ្នាំ២០០៤ ពាក់ស្លាកលេខភ្នំពេញ2AD-7263 ។បច្ចុប្បន្ន ជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕

Facebook Comments
Loading...