ចាស់ហើយមិនដឹងបាបបុណ្យ ចាប់រំលោភក្មេងស្រីអាយុ១៣ឆ្នាំ តែគេចមិនផុតពីសំណាញ់ច្បាប់

0
932

ខេត្តកំពង់ស្ពឺ ៖ សំណុំរឿងចាស់បុរសអាយុ៥៤ឆ្នាំ ចាប់រំលោភកុមារីអាយុ ១៣ឆ្នាំ នៅភូមិត្រគៀក ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីខែមិថុនា ឆ្នាំ២០១៩ នៅពេលនេះត្រូវកម្លាំង នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយនាយកដ្ឋានកណ្ដាលនគរបាលសន្ដិសុខ កម្លាំងនគរបាលខេត្តកំពង់ស្ពឺ នគរបាលខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ បំបែកបានហើយ ដោយតាមចាប់បានជនដៃដល់នៅ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០នេះ។

ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, ឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា អគ្គស្នងការរង និងដឹកនាំបញ្ជាដោយ លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ត្រី ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ព្រមទាំងអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួន របស់លោក អ៊ី សាវិញ ចៅក្រុមស៊ើបសួរ នៃសាលាដំបូងខេត្តកំពង់ស្ពឺ និងមានការសម្របសម្រួលពី លោក កែវ សុធា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

លោកវរសេនីយ៍ទោ ហែម បូណា នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានឲ្យដឹងនៅរសៀលថ្ងៃនេះថា ជនដៃដល់ដែលប្រព្រឹត្ដសកម្មភាពនេះ ឈ្មោះ សំ ម៉ៅ អាយុ៥៤ឆ្នាំ ត្រូវកម្លាំងជំនាញតាមចាប់ខ្លួនបាននៅចំណុចសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទីដែលជនសង្ស័យកំពុងលាក់ខ្លួននៅក្នុងផ្ទះប្អូនស្រីបង្កើត។

លោកវរសេនីយ៍ទោ ហែម បូណា បានបញ្ជាក់ថា ជនសង្ស័យឈ្មោះ សំ ម៉ៅ បានធ្វើសកម្មភាពរំលោភទៅលើក្មេងស្រីរងគ្រោះ កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចភូមិត្រគៀត ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពងស្ពឺ។ បច្ចុប្បន្នជនសង្ស័យ កម្លាំងជំនាញកំពុងធ្វើការសួរនាំបន្ដ នៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីចាត់ការបន្ដតាមនីតិវិធី ដោយប្រគល់ឲ្យស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ៕

Facebook Comments
Loading...