ករណីព្រះសង្ឃឡុង ចន្ថា ឆាតញ៉ែស្រីផ្អើលពេញបណ្តាញសង្គម Facebook បានបញ្ជូនទៅគណៈសង្ឃនាយកដើម្បីពិនិត្យហើយ

0
877

ភ្នំពេញ ៖ មានការបែកធ្លាយឃ្លីបវីដេអូមួយ បង្ហាញពីសកម្មភាពព្រះសង្ឃ ឡុង ចន្ថា ឆាតញ៉ែស្រី ផ្អើលពេញបណ្តាញសង្គម Facebook និង នាំអោយពុទ្ធបរិស័ទដែលគោរពប្រតិបត្តិតាមព្រះពុទ្ធសាសនា មានការខឹងសម្បារជាខ្លាំង។

បញ្ហានេះ លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការនិងសាសនា ថ្លែងប្រាប់ នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២០ នេះថាករណីនេះ គឺ បានបញ្ជូនទៅគណៈសង្ឃនាយក ដើម្បីពិនិត្យហើយ។

បើតាមលោក សេង សុមុនី គឺព្រះសង្ឃ ឡុង ចន្ថា ធ្លាប់ត្រូវបានទទួលលលិខិតព្រមានម្តងរួចមកហើយ ពីខាងក្រសួងធម្មការនិងសាសនា ពាក់ព័ន្ធការទេសនា បែរជាជេរបញ្ចោរ ទៅវិញ។ ទន្ទឹមនេះ លោក សេង សុមុនី អះអាងថា លោកនឹងជំរុញករណីនេះ ទៅគណៈសង្ឃនាយក ដើម្បីមាននីតិវិធី អោយបានឆាប់រហ័សលើ ព្រះសង្ឃ ឡុង ចន្ថា។ ចំណែកលោកឡុង ចន្ថា បានសរសេនៅក្នុងបណ្តាញសង្គម Facebook ថាលោកទុកមុខទុកមាត់ឲ្យទើបមិនចង់បង្ហោះជាសាធារណៈអ្វីដែលជាការពិតលោកហ៊ានទទួលខុសត្រូវចង់ដឹងច្បាស់ហៅនាងមកនិយាយទល់មុខបាន ថាលោកនិយាយលេងឬក្នុងន័យអ្វី? ចំពោះឆាតគេបង្ហោះនោះគឺមានការរៀបចំទុកធើស៊ីលោកជាមុន លោកតាមដានដល់ផ្ទះឲ្យមេភូមិមេប៉ុស្តិ៍និយាយសម្រួលដើម្បីកុំឲ្យនាងអាប់អោនតែនាងយំរហូតខ្លាចខូចឈ្មោះចុះឈ្មោះលោកនាងទុកត្រង់បើខូចអស់ហើយនោះ អ្នកដែលរៀបចំធើស៊ីនោះជាអ្វីនិងនាងលោកក៍ដឹងហើយបានបញ្ជូនឲ្យក្រុមLDPវាយប្រហាលោកពេញfb តែសូមមហាជនជ្រាបថា ចង់ដឹងការពិតយកសំលេងឆាតនឹងហើយហៅនាងឲ្យមកនិយាយផ្ទាល់ជាមួយលោកបាន កុំចេះតែមើលងាយលោកដោយមិនបានពិចារណាថាលោកនិយាយក្នុងន័យអ្វីទុកមាត់ទុកមាត់ឲ្យព្រោះអាណិត បើមិនចេញមុខនិយាយទេ នេះជាដំណាក់កាលទី១ សូមអរគុណ៕

Facebook Comments
Loading...