នារីម្នាក់សង្ស័យស្រវឹងខ្លាំងបើករថយន្តស៊េរីទំនើបអត់ស្លាកលេខបុកបង្កាន់ដៃស្ពានអាកាស៧មករា

0
849

ភ្នំពេញ ៖ នារីម្នាក់សង្ស័យស្រវឹងស្រាបាន បើករថយន្តឡង់គ្រីះស័រ ក្នុងល្បឿនលឿនខ្វះការប្រុងប្រយត្ន័ក៏ជ្រុលទៅបុកនឹងបង្កាន់ ដៃស្ពានអាកាស៧មករា រងការខូចខាត យ៉ាង ដំណំ ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង០៨ និង៣០នាទី យប់ថ្ងៃសុក្រទី១ ខែឧសភា ឆ្នាំ២០២០ នៅត្រង់ចំណុចគល់ស្ពាន អាកាស៧មករា តាមបណ្ដោយផ្លូវសហព័ន្ធរុស្សី ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

នារីវ័យក្មេង ដែលបើករថយន្តបង្ក មិនត្រូវបាន ស្គាល់អត្តសញ្ញាណនោះទេ បានបើក រថយន្តស៊េរីទំនើបម៉ាកឡង់គ្រីះស័រ ពណ៌ខ្មៅគ្មានស្លាកលេខ ក្រោយពីបុកមានផ្សែងហុយចេញពីក្នុងម៉ាស៊ីនហើយអ្នក បើកបរខ្លាចឆេះក៏ឈប់រថយន្ត សំណាងល្អដែលមិនបង្កអោយមានអ្នករងរបួស ខូចខាតតែរថយន្តប៉ុណ្ណោះ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនដំបូងគេឃើញរថយន្តបង្កម៉ាក ឡង់គ្រីះស័រ ពណ៌ ខ្មៅគ្មានស្លាកលេខ បើក បរដោយនារីស្រស់ស្អាតម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធ រុស្ស៊ី ទិសដៅពីកើត ទៅលិច ក្នុងល្បឿនយ៉ាងលឿន ខណៈមក ដល់ចំណុចកើតហេតុខាងលើក៏រ៉េចង្កូតមកស្ដាំដៃ ជ្រុលទៅបុកនឹងបង្កាន់ដៃស្ពានអា​កា​ស ៧មករា ពេញទំហឹងបណ្តាលឲ្យរងការខូចខាតបង្កាន់ដៃស្ពានបន្តិចបន្តួច ចំណែកឯរថយន្តវិញបានរងការខូចខាតផ្នែកខាងមុខបែកធុងទឹក បែកប្រេងម៉ាស៊ីនហូរតាមផ្លូវ រថយន្តបាន ព្យាយាមបើករត់បានចំងាយប្រហែល ១០០ម៉ែត្រមកឈប់នៅការ៉ាស់សាំងសូគីម៉ិច ដោយសារតែរថយន្តមានផ្សែងហុយចេញពីក្នុងម៉ាស៊ីនហើយអ្នក បើកបរខ្លាចឆេះក៏ឈប់រថយន្ត សំណាងល្អដែលមិនបង្កអោយមានអ្នករងរបួស ខូចខាតតែរថយន្ត ប៉ុណ្ណោះ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចុះមកវាស់វែងស្ទូចយករថយន្តបង្កព្រមទាំងស្រីស្អាតជាអ្នកបើករថយន្តនោះទៅស្នងការ នគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់នៅពេលក្រោយ៕

Facebook Comments
Loading...