ភ្នំពេញ ៖ កម្លាំងនគរបាលនាយកដ្ឋានក្រសួងមហាផ្ទៃសហការណ៏ជាមួយស្នងការនគរបាលរាជធានីភ្នំពេញ អធិការដ្ឋានខណ្ឌបឹងកេងកងនិងខណ្ឌមានជ័យបានបើកការស្រាវជ្រាវមុខសញ្ញាឆក់ដែលបណ្តាលមានស្ត្រីម្នាក់ដួលបោកក្បាលស្លាប់នៅលើស្ពានអាកាសស្ទឹងមានជ័យកន្លងទៅថ្មីៗនេះក្រោយពេលសមត្ថកិច្ចបើកការស្រាវជ្រាវតាមកាំម៉ារ៉ាសុត្ថភាពដែលនៅជុំវិញក្បែរកន្លែងកើតហេតុនៅវេលាម៉ោង៦រសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន៤នាក់នៅចំនុចផ្លូវបេតុងភូមិទ្រាសង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យរាជធានីភ្នំពេញ។
ក្រោយពេលធ្វើការឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ខាងលើនេះរួចមកសមត្ថកិច្ចបានបញ្ជូនជនសង្ស័យទាំង៤នាក់តាមរថយន្តភ្លាមៗទៅកាន់នាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃដើម្បីសាកសួតាមនិតិវិធី៕
Facebook Comments
Loading...