ជនសង្សយ័មានបណ្ណ័សម្គាល់ខ្លួនថាជាអ្នកកាសែត ត្រូវបានប៉ូលិសឃាត់ខ្លួនជាមួយថ្នាំញៀនចំនួន៥កញ្ចប់

0
1190

ព្រះសីហនុ ៖ ជនសង្សយ័មានបណ្ណ័សម្គាល់ខ្លួនថាជាអ្នកកាសែត ហើយជាមុខសញ្ញាចែកចាយគ្រឿងញៀនដ៏សកម្ម ឃុំអូរឧញ៉ាហេង ត្រូវបានកម្លាំងប៉ូលិសស្រុកព្រៃនប់ ធ្វើការឃាត់ខ្លួនវេលាម៉ោង០៩ និង៣០ព្រឹក នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ នៅភូមិបត់គគីរ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ប៉ូលិសបានឲ្យដឹងថា ជនសង្ស័យខាងលើនេះឈ្មោះ និន សុផល ហៅ សុខ ភេទប្រុស អាយុ៥៦ឆ្នាំ រស់នៅភូមិអូរចំណារ ឃុំអូរឧញ៉ាហេង ស្រុកព្រៃនប់ ក្នុងនោះនគរបាល ដកហូតបានថ្នាំញៀនសរុបចំនួន៥កញ្ចប់ ម៉ូតូ១គ្រឿងម៉ាកFUTUR ពណ៌ខ្មៅគ្មានស្លាកលេខ និងសម្ភារៈពាក់ពន្ធ័បទល្មើសគ្រឿងញៀនមួយចំនួនទៀត។

គួរបញ្ជាក់ជនសង្សយ័មានបណ្ណ័សម្គាល់ខ្លួនថាជាអ្នកកាសែត(សារព័ត៍មានគំនិតខ្មែរ) ហើ​យសមត្ថកិច្ចអះអាងថាជាមុខសញ្ញាចែកចាយគ្រឿងញៀនដ៏សកម្ម។ ទោះជាយ៉ាងនេះក្តី បើតាមលោកវរសនីយ៍ទោ ហួ យ៉ៃ អធិការនគរបាលស្រុកព្រៃនប់ បានប្រាប់ថាសមត្ថកិច្ចកំពុងសាកសួរសាវតាបន្ត ដើម្បីបញ្ជាក់ពីបណ្ណ័សារព័ត៍មាននោះនៅមានសុពលភាពឬអស់សុពលភាព ដោយសារថាបណ្ណ័សារព័ត៍មាននោះចេញថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩៕

Facebook Comments
Loading...