ក្រុមម៉ូតូកង់បីរបស់អាវុធហត្ថរាជធានីភ្នំពេញបានមកផ្សព្វផ្សាយសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាល ជំងឺឆ្លងកូវីដ-១៩ក្នុងខណ្ឌព្រែកព្នៅ

0
1317

ភ្នំពេញ ៖ ក្រុមម៉ូតូកង់បីចំនួន១២គ្រឿង បំពាក់ដោយគ្រឿងបំពងឃោសនសព្ទ របស់អាវុធហត្ថរាជធានីភ្នំពេញ បានចុះសហការជាមួយអជ្ញាធរមូលដ្ឋាន និងកម្លាំងពាក់ព័ន្ធចម្រុះផ្សេងៗទៀត ដើម្បីធ្វើការផ្សព្វផ្សាយនូវសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ស្តីពីវិធានការការពារ ក្នុងការប្រយុទ្ធប្រឆាំងទប់ស្កាត់ ការរីករាលដាល ជំងឺឆ្លងកូវីដ-១៩ ដល់មូលដ្ឋានក្នុងខណ្ឌព្រែកព្នៅ ដែលដឹកនាំដោយលោកស៊ីម សុផង់ នាយករដ្ឋបាលខណ្ឌ តំណាងលោកសុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ នាថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០នេះ។

លោកស៊ីម សុផង់ បានលើកឡើងថា គោលបំណងដែលអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលនេះ គឺដើម្បីឲ្យប្រជាជនមហាជនបានជ្រួតជ្រាប និងបានចូលរួមទប់ស្កាត់ការរីករាលដាលជំងឺឆ្លង កូវីដ-១៩ ទាំងអស់គ្នា តាមការអំពាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោកបន្តថាក្នុងការផ្សព្វផ្សាយនោះរួមមាន ទី១.សង្កាត់គោករកា ក្រុមម៉ូតូកង់បីចំនួន០៣គ្រឿង ទី២.សង្កាត់ពន្សាំង ក្រុមម៉ូតូកង់បីចំនួន០៣គ្រឿង ទី៣.សង្កាត់ព្រែកព្នៅ ក្រុមម៉ូតូកង់បីចំនួន០២គ្រឿង ទី៤.សង្កាត់សំរោង ក្រុមម៉ូតូកង់បីចំនួន០២គ្រឿង ទី៥.សង្កាត់ពញាពន់ ក្រុមម៉ូតូកង់បីចំនួន០២គ្រឿង គឺចាប់ផ្សព្វាផ្សាយពីម៉ោង១០ ដល់ម៉ោង១១ព្រឹក និងពេលល្ងាយចាប់ពីម៉ោង៤ ដល់ម៉ោង៥ល្ងាច។

ក្នុងនោះផងដែរលោកស៊ីម សុផង់ បានថ្លែងអំណគុណដល់លោកឃួង ស្រេង អភិបាលនៃគាណអភិបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលបានជួយផ្តល់មន្ត្រី និងក្រុមម៉ូតូកង់បីចំនួន១២គ្រឿង បំពាក់ដោយឧបករណ៍បំពងសំលេង ដើម្បីធ្វើការផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានសង្កាត់ទាំង៥នៃខណ្ឌព្រែកព្នៅ បានជ្រួតជ្រាបកាន់តែច្បាស់អំពីសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ស្តីពីវិធានការការពារ ក្នុងការប្រយុទ្ធប្រឆាំងទប់ស្កាត់ ការរីករាលដាល នៃវីរ៉ុសកូវីដ-១៩ ឬកូរ៉ូណាអោយមានប្រសិទ្ធភាពខ្ពស់បំផុត៕

Facebook Comments
Loading...