ក្រសួងអប់រំ ចេញសេចក្ដី​ណែនាំភ្លាមៗ​ស្ដីពីការ​ឈប់​សម្រាក​ ​សម្រាប់​គ្រឹះស្ថាន​សិក្សា​គ្រប់​កម្រិត ទាំង​សាធារណៈនិង​ឯកជន​​ទូទាំងប្រទេស

0
739

ភ្នំពេញ ៖ នាថ្ងៃ១៦ ខែមីនា ឆ្នាំ២០២០នេះ ក្រសួងអប់រំ បានចេញសេចក្ដី​ណែនាំភ្លាមៗ​ស្ដីពី ការ​ចាប់​ផ្ដើម​វិស្សមកាល​តូច និង​ការ​ឈប់​សម្រាក​មុន​កាល​កំណត់ ​សម្រាប់​គ្រឹះស្ថាន​សិក្សា​គ្រប់​កម្រិត គ្រប់​ប្រភេទ ទាំង​សាធារណៈ និង​ឯកជន​នៅ​ទូទាំង​ប្រទេស។

ការចេញសេចក្តីណែនាំបែបនេះ ធ្វើឡើងបន្ទាប់ពីមានរបាយការណ៍ស្ថានភាពរាតត្បាតនៃវីរុសកូវីដ១៩ ជាបន្តបន្ទាប់លើជនជាតិខ្មែរ និងជនបរទេស ដែលធ្វើដំណើរចូលមកកម្ពុជា សរុបទាំងអស់មានចំនួន១២ករណីហើយ។

ក្រសួងបញ្ជាក់ថា ផ្អែកតាម​របាយការណ៍ស្ថានភាពរាតត្បាត COVID-19 នៅលើពិភពលោក ក៏ដូចជានៅកម្ពុជា ក្រសួងអប់រំ បាន​ណែនាំគ្រឹះស្ថាន​សិក្សាចំណេះទូទៅ ពីថ្នាក់បឋមសិក្សា ដល់​មធ្យមសិក្សាទុតិយភូមិ និង​មតេយ្យ​សិក្សាគ្រប់កម្រិត ក៏ដូចជា​គ្រឹះស្ថាន​បណ្តុះបណ្តាលគ្រូ និងកម្រិតឧត្តមសិក្សា​ទាំងសាធារណៈ និងឯកជន ចាប់អនុវត្ត​ការសម្រាកវិស្សមកាលតូច និង​សម្រាក​ទូទៅ រហូតដល់មាន​ការជូន​ដំណឹងជាថ្មី។

ខាងក្រោមនេះជាសេចក្ដី​ណែនាំភ្លាមៗរបស់ក្រសួងអប់រំ៖

Facebook Comments
Loading...