ស្ត្រីវ័យ៤៤ឆ្នាំម្នាក់ទាស់ពាក្យសំដីក្នុងគ្រួសារបន្តិចបន្តួចសម្រេចចិត្តចងកធ្វើអត្តឃាត ចោលប្តីនឹងកូន

0
877

ព្រៃវែង ៖ មានទំនាស់ពាក្យសម្តីក្នុងក្រុមគ្រួសារបន្តិចបន្តួច ស្ត្រីវ័យ៤៤ឆ្នាំម្នាក់សម្រេចចិត្តចងកធ្វើអត្តឃាត ចោលប្តីនឹងកូន ដែលហេតុការណ៍នេះកើតឡើងកាលពី វេលាម៉ោង២០ និង២៥នាទី ថ្ងៃទី០២ ខែមិនាឆ្នាំ២០២០ នៅចំណុចផ្ទះរបស់ជនរងគ្រោះឈ្មោះប៊ី សារ័ត្ន ភេទស្រីអាយុ៤៤ ឆ្នាំរស់នៅក្នុងភូមិតើអី ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។

សមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោងកើតហេតុខាងលើក្រោយពីកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកកំចាយមារបានទទួលព័ត៌មានថាមានករណីចងកធ្វើអត្តឃាតសមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុនិងធ្វើកោសល្យវិច័យទៅលើសាកសព្វ។ ហើយក្រោយពេលសមត្ថកិច្ចយើងធ្វើកោសល្យវិច័យទៅលើសាកសពរួចមក សមត្ថកិច្ចបានសន្និដ្ឋានថាជនរងគ្រោះគឺពិតជាបានស្លាប់ដោយសារតែយកខ្សែគោទៅចងកនឹងននោងផ្ទះខ្លួនឯង ហើយបានស្លាប់បាត់បង់ជីវិតពិតប្រាកដមែន។

សមត្ថកិច្ចបានបន្តទៀតថា បើយោងទៅតាមពាក្យសម្ដីរបស់ញាតិជិតខាងនិងក្រុមគ្រួសាររបស់ជនរងគ្រោះបានឲ្យដឹងថា មូលហេតុដែលបណ្ដាលឱ្យជនរងគ្រោះសម្រេចចិត្តចងកធ្វើអត្តឃាត បណ្ដាលមកពី ជនរងគ្រោះបានឈ្លោះប្រកែកគ្នាជាមួយនឹងប្ដីកាលពី៤ខែមុន ដោយកាលពី៤ខែមុនមានការឈ្លោះប្រកែកគ្នារវាងជនរងគ្រោះជាមួយនឹងប្ដីហើយជនរងគ្រោះក៏បានបោះពាក្យសម្ដីថាបើសិនជានៅតែមានការឈ្លោះប្រកែកគ្នាបែបនេះទៀតគាត់នឹងរត់ទៅចងកសម្លាប់ខ្លួនជាមិនខាន។ លុះរហូតដល់ថ្ងៃខែកើតហេតុខាងលើនេះស្ត្រីរងគ្រោះក៏បានសំរេចចិត្តយកខ្សែគោទៅចងកនឹងននោងផ្ទះធ្វើអត្តឃាតខ្លួនឯងបានសម្រេចតែម្ដងទៅ។ ក្រោយពីធ្វើកោសល្យវិច័យនិងពិនិត្យទៅលើសាកសពរួចមកសពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

Facebook Comments
Loading...