ចៅហ្វាយបន្ទាយមានជ័យ សរសើលោក ឧកញ៉ា ឡេង ណាវ៉ាត្រា ថាចេះដាំបន្លែធម្មជាតិបានផលល្អ

0
923

បន្ទាយមានជ័យ ៖ លោក អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត បន្ទាយមានជ័យ បានចុះផ្ទាល់ពិនិត្យដោយមើលទីតាំង សួនបន្លែធម្មជាតិដោយមិនប្រើជាតិគីមី របស់លោក ឧកញ៉ា ឡេង ណាវ៉ាត្រា នឹងបានសរសើពេញៗមាត់ ចេះដាំបន្លែធម្មជាតិបានផលល្អ។ ការលើកឡើងនេះ គ្រាដែលលោកអភិបាលបាន ចូលរួមបើកសម្ពោធគម្រោងរថយន្តក្រុងពីម៉ាឡៃ-ប៉ោយប៉ែត កាលពីចងសប្ដាហ៍កន្លងទៅ។

បន្ទាប់ពីធ្វើពិធីកាត់ខ្សែបូ នឹង ជិះរថយន្តក្រុងសាកល្បង ដែលជាជំនួយ របស់ក្រុមហ៊ុន “ឆាយណាប៉ោយប៉ែតស៊ែតថឺឡាយ ស៊ីធី” មានលោកឧកញ៉ា ឡេង ណាវ៉ាត្រា ជាម្ចាស់ភាគហ៊ុនធំ មួយឯកឧត្ដម អ៊ុ រាត្រី ត្រូវបានអញ្ជើញទស្សនាសួច្បារ លើផ្លូវមេ ខ្នាតយក្ស ដែលមានដាំបន្លែជាច្រើនមុខ។

ជាមួយគ្នានោះលោក អ៊ុ រាត្រី ព្រមទាំងមន្ត្រីថ្នាក់ដឹកនាំខេត្ត ជាច្រើនរូបទៀត បានសម្ដែងការសប្បាយជាខ្លាំងនៅពេល ដែលបានឃើញ បន្លែផ្លែឈើ ក៏ដូចជា ត្រីសាច់ ដែលមានលើទីតាំងវិនិយោគទីក្រុង រណបថ្មី ខ្នាតយក្សមួយនេះ។ មន្ត្រីទាំងអស់ដែលបានទៅទស្សនាសួនបន្លែនោះ ពេលឃើញបន្លែផ្លែឈើ ធម្មជាតិទ្រាំមិនបានឡើយ ម្នាក់ៗ បានចុះបេះយកទៅផ្ទះ ក៏ដូចជា ទុកផ្ញើ បងប្អូនមិត្តភក្តិ យ៉ាងសប្បាយរីករាយ ក្នុងនោះដែរ ពួកគាត់បានសរសើរថា ដីទីនោះមានជីជាតិ ក៏ដូចជា សរសើរលោកឧកញ៉ា នៅចំពោះមុខតែម្ដង លើការចេះកែឆ្នៃ ដាំបន្លែផ្លែឈើជាច្រើនមុខ បែបធម្មជាតិបែបនេះ។

នៅលើសួនច្បារ លើផ្លូវមេ ខ្នាតយក្ស ដែលគ្របដណ្ដប់ ផ្ទៃដី ជា១០០០ហិតា របស់ “ឆាយណា ប៉ោយប៉ែតស៊ែតថឺឡាយ ស៊ីធី” មានដាំ ដូចជា ត្រប់ ប៉េងប៉ោះ ត្រឡាច ល្ពៅ ថែថៅ ត្រកួន ស្ពៃ ដើមល្មើស នឹងបន្លែ សម្រាប់ប្រជាពលរដ្ឋហូបជាច្រើនមុខទៀត។ ក្រៅពីនោះ លើផ្លូវ ត្រូវបានក្រុមហ៊ុន រៀបចំឲ្យមានភ្លៀងពិណ ព្រមទាំង មានហ្វាយហ្វាយ ថែមទៀតផង ដោយទីនោះ បច្ចុប្បន្នគឺជា រមណីយដ្ឋានថ្មីមួយ សម្រា​ប់​ប្រជាពលរដ្ឋទៅ ទស្សនា ជារៀងរាល់ថ្ងៃ។

តាមការបញ្ជាក់ ពីលោក ឧកញ៉ា ឡេង ណ៉ាវ៉ាត្រា ការដាំបន្លែផ្លែឈើនោះ គឺលោកបានជួលអ្នកជំនាញខាងកសិកម្មមកដាំ ហើយការដាំនោះទៀតសោត គឺគ្រាន់តែជាការធ្វើពិសោធ លើដី តំបន់នោះដាំទៅទទួលផលបែបណាប៉ុណ្ណោះ។ ក្រោយពី ការធ្វើតេស មកឃើញថា ទីតាំងនោះ គឺជាដីដែលមានជីជាតិបំផុត ដាំអ្វីក៏កើតដែរ ដូចនេះគឺវាត្រូវនឹង គម្រោងដែលលោក ឧកញ៉ា គ្រោងនឹងបើកផ្សារទំនើបលក់តែកសិផលធម្មជាតិ របស់កសិករខ្មែរ នាពេលខាងមុខនេះតែម្ដង។

តាមផែនការ “ផ្សារកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា” មានរហូតដល់ទៅ២៥០ សាខាទូទាំងប្រទេសឯណោះ ដែលជំហានដំបូង គឺសម្រុកធ្វើនៅភ្នំពេញ នឹងខេត្ត សៀម​រាប ក្នុងនោះស្ទើរគ្រប់បុរី ក៏ដូចជា ទីប្រជុំជនធំៗ នឹងមានវត្តមាន “ផ្សារកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា” គ្រប់ទីកន្លែង នេះបើតាមការបញ្ជាក់បន្ថែមពីលោក ឧកញ៉ា។ ដើម្បីឲ្យកាន់តែមានភាពងាយស្រួលនឹងទំនើបនោះ ខាងក្រុមហ៊ុនបានរៀបចំការកម្មង់ទិញ តាមអនឡាញ ឬ តាមលេខទូសព្ទ ដោយគ្រាន់តែ លោកអ្នកខលមក ឬកម្មងតាម អែប ត្រឹមតែ២០នាទី បន្លែផ្លែឈើ ឬត្រីសាច់ដែលលោកអ្នកកម្មង់នោះ នឹងដឹកជូនផល់ផ្ទះលោកអ្នកតែម្ដង។ ហើយនៅថ្ងៃទី១៥ ខែមិនា ឆ្នាំ២០២០ “ផ្សារកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា” គ្រោងនឹងបើកដំណើរការសាកល្បង ដែលទីតាំងផ្សារគឺនៅកណ្ដាល Olympia តែម្ដង៕

Facebook Comments
Loading...