ភ្នំពេញ ៖ ជនសង្ស័យជាតិចិនម្នាក់រួមទាំងវត្ថុតាងគ្រឿងញៀន១គីឡូក្រាម ត្រូវបានកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃនាំមកឆែកឆេរកន្លែងស្នាក់នៅរបស់ជនសង្ស័យរូបនោះក្រោយពីបង្រ្កាបបាន ដើម្បីធ្វើការស្រាវជ្រាវរកបក្ខពួកនិងកសាងសំណុំរឿងបញ្ជូនទៅចាត់ការតាមនិតិវិធីច្បាប់។
នគរបាលខណ្ឌដូនពេញបានឲ្យដឹងថានៅថ្ងៃទី២១ខែកុម្ភៈឆ្នាំ២០២០វេលាម៉ោង ១៩និង២០នាទី កម្លាំងប៉ុស្តិ៍ផ្សារថ្មីទី២ខណ្ឌដូនពេញបានសហការជាមួយមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃដែលដឹកនាំដោយទី១ លោកវរះសេនីយ៍ឯកយ៉េង ប៊ុនណា នាយការិយាល័យ ទី២លោក គុជ គឹមឡុង ព្រះរាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ។ស្តីអំពីករណីឃាត់ជនជាតិចិនម្នាក់ពីបទរក្សារទុកនូវសារធាតុញៀនចំនួនមួយកញ្ចប់ធំទម្ងន់១គីឡូក្រាម។
សមត្ថកិច្ចបន្តថាជនសង្ស័យឃាត់ខ្លួននោះឈ្មោះ ហ៊ាង យៀឆឺង ភេទប្រុស អាយុ៥៣ ឆ្នាំ ជនជាតិចិន ត្រូវបានឃាត់ខ្លួននៅសង្កាត់បឹងកេងកង ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ បន្ទាប់មកកម្លាំងជំនាញបានសួរនាំដឹងពីកន្លែងស្នាក់នៅនឹងយោងតាមចម្លើយសារភាពរបស់ជនសង្ស័យរូបនោះថារូបគេបានណាត់ម៉ូយទិញលក់(ជួញដូរគ្រឿងញៀន)នៅទីនោះទើបនាំជនសង្ស័យមកទីតាំង ផ្ទះលេខ៩៣អឺ០ ផ្លូវ១៣៦ (យីហោ ភោជនីយដ្ឋាន ប៉េកាំង)នៅក្នុងសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញរាជធានីភ្នំពេញ ដើម្បីធ្វើការឆែកឆេរតែរចំនួន៣បន្ទប់នៅជាន់ទី២និងជាន់ទៅ៣តែរកពុំឃើញវត្ថុតាងគ្រឿងញៀនថែមទៀតនោះ ទើបគណៈកម្មការចំរុះបានសម្រេចឲ្យម្ចាស់ផ្ទះបើកលក់ដូរជាធម្មតាវិញដោយនាំខ្លួនជនសង្ស័យជនជាតិចិនរូបនោះរួមទាំងវត្ថុតាងថ្នាំញៀន១គីឡូក្រាមទៅមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃដើម្បីធ្វើការស្រាវជ្រាវរកបក្ខពួកនិងកសាងសំណុំរឿងបញ្ជូនទៅចាត់ការតាមនិតិវិធីច្បាប់៕