រថភ្លើងបើកបុកគ្រឿងចក្រ​ឈូស​ដី​សា​សើរក្រឡាប់ផ្ងាជើង នៅក្រុង​សិរីសោភ័ណ

0
911

បន្ទាយមានជ័យ ៖ រថភ្លើងបើកបុកគ្រឿងចក្រ​ឈូស​ដី​សា​សើរក្រឡាប់ផ្ងាជើង ខណៈពេលឆ្លងផ្លូវ​ បណ្ដាល​ឲ្យ​អ្នក​បើក​រង​របួស​ធ្ងន់ នៅ​វេលា​ម៉ោង​៨​នាទី​ព្រឹក ថ្ងៃ​ទី​១៦​ ខែ​កុម្ភៈ ឆ្នាំ​២០២០ នៅមុខ​រោង​ម៉ាស៊ីនកិនស្រូវ​ឥណ្ឌា ស្ថិត​ក្នុង​ភូមិ​បាណ​យ សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ ។

​បើ​តាម​ការ​អះអាង​របស់​ប្រជាពលរដ្ឋ​នៅ​ទី​នោះ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ​នោះ រថភ្លើង​បាន​ធ្វើ​ដំណើរ ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត ពេល​មក​ដល់​ចំណុច​កើត​ហេតុ មាន​គ្រឿងចក្រ​ឈូស​ដី​សា​សើរ ​របស់​ក្រុមហ៊ុន​ធ្វើ​ផ្លូវជាតិ​លេខ​៥​ហាយ​វេ​បាន​បើក​ឆ្លងកាត់​ផ្លូវ​រថភ្លើង​ដោយ​មិនបាន​ដឹង​ថា​ មាន​រថភ្លើង​ឆ្លងកាត់​ផ្លូវ​នេះ​ស្រាប់តែ​រថភ្លើង​បើក​មកដល់​បុក​ចំពាក់​កណ្ដាល​ក្រឡាប់ គ្រឿងចក្រ​ឈូស​ដី សង្កត់​អ្នក​បើក​គ្រឿងចក្រ​បណ្ដាល​ឲ្យ​របួសធ្ងន់​។​

ចំណែកប៉ូលិសបានប្រាប់ឲ្យដឹងថា​ អ្នក​បើក​សា​សើរ​មាន ឈ្មោះ ​រឿង វាសនា ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ នៅ​ភូមិ​កំពង់ថ្ម ឃុំ​កំពង់ថ្ម ស្រុក​កំពង់ធំ ខេត្ត​កំពង់ធំ ក្រោយពី​គ្រោះថ្នាក់​ហើយ ត្រូវ​បាន​សមត្ថកិច្ច​ជួយ​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យបង្អែក​មិត្តភាព​កម្ពុជា ជប៉ុន នៅ​ស្រុក​មង្គល​បូរី​ជាបន្ទាន់។​ ចំណែក​គ្រឿងចក្រ​ឈូស​ដី​និង​រថភ្លើង ​រង​នូវ​ការខូចខាត​ធ្ងន់​ទាំង​២​គ្រឿង។​ បើ​តាម​ការ​អះអាង​របស់​ប្រជាពលរដ្ឋ​នៅ​ទី​នោះ​បាន​និយាយ​ថា​គ្រោះថ្នាក់​នេះ​បង្កឡើង​ដោយ គ្រឿងចក្រ​ឈូស​ដី​សា​សើ​របើក​បំពាន​រំលោភ​សិទ្ធ​អាទិភាព​របស់​រថភ្លើង​។​ ករណី​នេះ​ ភាគី​តំណាង​ក្រុមហ៊ុន​ទាំងសងខាង​បាន​សម្របសម្រួល​ដោះស្រាយ​គ្នា​នៅ​កន្លែង​កើត​ហេតុ​ដើម្បី​បញ្ចប់​រឿង​តែ​ម្តង​ហើយ​៕

Facebook Comments
Loading...