ប្រជាពលរដ្ឋប្រមាណ៤០នាក់ លើកគ្នាទៅសាលាខណ្ឌឬស្សីកែវទាមទារឲ្យដោះលែងលោកព្រុំ បូរ

0
774

ភ្នំពេញ ៖ ប្រជាពលរដ្ឋ ប្រមាណ៤០នាក់ ដែលជាក្រុមគ្រួសារនិងប្រជាពលរដ្ឋ ប្រមាណ៨គ្រួសារ ដែលមានទំនាស់ដីធ្លីនៅតំបន់អភិវឌ្ឍន៍ខណ្ឌឬស្សីកែវ បានលើកគ្នា ទៅសាលាខណ្ឌឬស្សីកែវ ដើម្បីទាមអោយដោះលែង លោកព្រំ បូរ ដែលត្រូវបានកម្លាំង គណះបញ្ជាការឯកភាពខណ្ឌឬស្សីកែវ ឃាត់ខ្លួន១ថ្ងៃរឿងទំនាស់ដីធ្លី ខណៈពេលដែលលោកទាមទារសុំដឹក សម្ភារះ គ្រឿងចក្រដែលត្រូវបានអាជ្ញាធរ រុះរើ។

ការលើកគ្នា ទៅសាលាខណ្ឌឬស្សីកែវនេះកាលពីវេលាល្ងាចថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ ២០២០ បន្ទាប់ពីលោកព្រំ បូរ ត្រូវបានឃាត់ខ្លួនកាលពីវេលាម៉ោងប្រមាណ១១ព្រឹក។តាមព័ត៌មានបានអោយដឹងថា នៅវេលាម៉ោងប្រមាណ១១ព្រឹកថ្ងៃទី១៦ខែកុម្ភះ នេះអាជ្ញាធរខណ្ឌឬស្សីកែវ បន្តប្រើវិធានការរដ្ឋបាល ដោយរុះរើសំណង់លោកព្រំ បូរ ក្នុងចំណោម៨គ្រួសារដែលមានទំនាស់ដីធ្លី នៅតំបន់អភវឌ្ឍន៍ឬស្សីកែវ ក្នុងភូមិ ទួលពពែ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ។

នាពេល ដែលរុះរើនោះ លោកព្រំ បូរ ដែលជាមន្រ្តីយោធា ថ្នាក់វរះសេនីយ៍ ក៍បានទាមទារដឹកគ្រឿងចក្ររបស់ខ្លួន តែពុំត្រូវអាជ្ញាធរ អនុញ្ញាតិ ក៍មានការប្រទាញប្រទង់គ្នា ហើយសមត្ថកិច្ច ក៍បានចាប់ខ្លួនលោកព្រំ បូរ សែងដាក់រថយន្តបញ្ជូនទៅកាន់សាលាខណ្ឌឬស្សីកែវ។ បន្ទាប់ពីឃាត់ខ្លួន ប្រជាពលរដ្ឋដែលជាបងប្អូនគ្រុមស្រួសារសាច់ញាតិ ប្រជាពលរដ្ឋ៨គ្រួសារ ដែលកំពុងតែមានទំនាស់ដីធ្លីពុំទាន់ដោះស្រាយចប់ក៍បានលើកគ្នា ទៅលាលាខណ្ឌនៅវេលាល្ងាច ដើម្បីទាមទារអោយមានការដោះលែងវិញ។តាមប្រជាពលរដ្ឋ បានអោយដឹងថា តើលោកព្រំ បូរ ខុសអីបានជាចាប់ខ្លួន គ្រាន់តែ ទាមទារដឹកគ្រឿងចក្ររបស់ខ្លួនចេញសោះ។

គួរបញ្ជាក់ថា បញ្ហាទំនាស់ដីធ្លី នៅតំបន់អភិវឌ្ឍខណ្ឌឬស្សីកែវទីស្តីការគណៈរដ្ឋមន្ត្រីបានចេញស.ជ.ណ លេខ ១០០ ចុះថ្ងៃទី១៧ខែមករាឆ្នាំ២០២០ប្រគល់ជូនរដ្ឋបាលសលារាជធានីបន្តដោះស្រាយនិងរាយការណ៍ជូនសម្តេចវិញ តែរហូតបានមកដល់ពេលនោះ សា​លារាជធានីភ្នំពេញមិនបានកោះហៅប្រជាពលរដ្ឋ៨គ្រួសារទៅដោះស្រាយនោះទេ ថែមទាំងបន្តចុះរុះរើ សំណង់លោក ព្រំ បូរ និងចាក់ដីវាស់បែងចែកអោយប្រជាពលរដ្ឋ ១៧៧គ្រួសារ ដែលរស់នៅតំបន់មិនរៀបរយ។ ទន្ទឹមនោះប្រជាពលរដ្ឋ ក៍បានផ្ទុះការតវ៉ា ហើយប្រជាពលរដ្ឋចំនួន៤នាក់តំណាងឱ្យ៨គ្រួសារបានធ្វើលិខិតទៅរដ្ឋបាលខណ្ឌឬស្សីកែវស្នើសុំ បង្អង់ចំណាត់ការរដ្ឋបាលពាក់ពន្ធ័នឹងទីតាំងដីទំនាស់នៅតំបន់អភិវឌ្ឍឫស្សីកែវ ជាបណ្តោះអាសន្ន ដើម្បីទុកលទ្ធភាពអោយប្រជាពលរដ្ឋទទួលបានការដោះស្រាយបន្តពីសាលារាជធានីភ្នំពេញ តែអាជ្ញាធរខណ្ឌមិនព្រមទទួលយកសំណើរ ថែមទាំង បន្តរុះរើទាំងថ្ងៃអាទិត្យ និងឃាត់ខ្លួនលោកព្រំ បូរ ទៀត។ បន្ទាប់ពីមានការរលើកគ្នាទាមទារ អោយ​មាន​ការដោះលែង តាមព័ត៌មានអោយដឹងថា នៅវេលាម៉ោងប្រមាណ៦និង៣០នាទីល្ងាចថ្ងៃទី១៦ ខែកុម្ភះ លោក ព្រំ បូរ ត្រូវបានដោះលែងអោយមានសេរីភាពវិញហើយ៕

Facebook Comments
Loading...