ស្ថានីយទូរទស្សន៍លេខ៥អបអរបញ្ចប់ការផលិតរឿងភាគខ្មែរចំនួនបីរឿង

0
903

ភ្នំពេញ ៖ រឿង “ភ្លើងគំនុំ” “និស្ស័យខ្លុយស្នេហ៍” និង “សម្បថដងស្ទឹង”បានប្រារព្ធពិធីអបអរបញ្ចប់ការផលិត របស់ស្ថានីយទូរទស្សន៍លេខ៥ ដែលមានតារាប្រុសស្រីល្បីៗកំពុងពេញនិយមជាច្រើនរូប ហើយនឹងដាក់បញ្ចាំងនាពេលខាងមុខនេះ។

រឿងភាគខ្មែរទាំងនេះ ត្រូវបានស្ថានីយទូរទស្សន៍លេខ៥ ប្រកាសជាផ្លូវការត្រៀមចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍នាពេលខាងមុខ បន្ទាប់ពីរឿងចាស់ៗចប់។ តារាសម្តែងនិងសិល្បករសិល្បការិនី ទាំងក្នុងបីរឿងនេះ បានបង្ហាញអារម្មណ៍រីករាយយ៉ាងខ្លាំង ដែលស្នាដៃពួកគេលេចរូបរាបជាថ្មីក្នុងឆ្នាំ២០២០។

លោក ហួង តារាមុន្នី ប្រធានផ្នែកផលិតកម្មវិធីនៃស្ថានីយ៍ទូរទស្សន៏ប៉ុស្តិ៍លេខ៥ បានថ្លែងក្នុងពីធីនេះកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០នៅភោជនីយដ្ឋានសមុទ្រព្រិលឱ្យដឹងថា ក្នុងនាមលោកតំណាងឱ្យទូរទស្សន៍លោកសូមថ្លែងអំណរគុណដល់បណ្តាអ្នកដឹកនាំរឿង ហើយជាពិសេសតារាសម្តែងគ្រប់រូប ដែលខំប្រឹងសម្តែងឱ្យអស់ពីសមត្ថភាព និងតស៊ូជាមួយការងារ បើទោះបីឧបសគ្គខ្លះក៏ដោយ។ លោកក៏សប្បាយចិត្តដែលតារាសិល្បៈយើងចេះស្រលាញ់គ្នាទៅវិញ សាមគ្គីគ្នាដែលធ្វើឱ្យទាំំងបីរឿងនេះ បញ្ចប់ដោយជោគជ័យ។

សូមបញ្ជាក់ថា រឿង “ភ្លើងគំនុំ” មានតារាសម្តែងកញ្ញា ឌី សូនីតា ជាតួឯកស្រី ជាមួយលោក សក្កដា ហើយរឿងក៏បានចាប់ផ្តើមចាក់បញ្ចាំងហើយនាម៉ោងមាសពេលល្ងាច។ រឿង “និស្ស័យខ្លុយស្នេហ៍” មានកញ្ញា មុន្នី ម៉ូនីតា និងលោក មុំ សទ្ធារ៉ា ហើយចំណែករឿង “សម្បថដងស្ទឹង” វិញមានតួឯជាល្បីគឺ កញ្ញា ព្រះ កាយច័ន្ទ ប៉ះគ្នានឹងលោក សន ពិសិដ្ឋ។

ជាមួយគ្នានោះទាំងបីរឿងនេះ មានតារាច្រើរូបទៀត ដែលសឹងតែល្បីៗ និងមានសមត្ថភាព មកសម្តែងជាមួយតួឯកប្រុសស្រីរបស់ស្ថានីយទូរទស្សន៍លេខ៥៕

Facebook Comments
Loading...