មហាជនរិះគន់ការដណ្តើមខ្សែក្រវាត់រវាងកីឡាករសេក គឹមរួន និងកីឡាកររិទ្ធអៃយ៉ារ៉ា ក.សិលាឆ័យ

0
989

ភ្នំពេញ ៖ ការប្រកួតដែលមានការរិះគន់ច្រើនពីអ្នកស្នេហាវិស័យកីឡាប្រដាល់គុនខ្មែរ គឺការជួបគ្នារវាងកីឡាករល្អសាច់សេក គឹមរួន អ្នកប្រដាល់មកពីក្លិបម្កុដរាជសីហ៍ ជួបកីឡាករថៃរិទ្ធអៃយ៉ារ៉ា ក.សិលាឆ័យ ដណ្តើមយកលេខ១ កាលពី​ថ្ងៃសៅរ៍ទី២៨ ខែធ្នូ ឆ្នាំ​២០១៩ កន្លងមកថ្មីៗនេះ ដែលអ្នកខ្លះថាកីឡាករកម្ពុជាសំតែឈ្នះព្រោះកីឡាករថៃវាយខុសបច្ចេកទេស តែអ្នកខ្លះថាថៃជាអ្នកឈ្នះព្រោះកីឡាករកម្ពុជា ធ្វើពុតជាសន្លប់។

កីឡាករ​សេក គឹមរួន ជួបកីឡាករថៃរិទ្ធអៃយ៉ារ៉ា ក.សិលាឆ័យ ដែលការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកន្តលងមក គេបានយកឈ្នះលើកីឡាករ​ជើង​ខ្លាំង​វ័យក្មេង អេលីត ភក្តី ខណៈកីឡាករថៃរិទ្ធអៃយ៉ារ៉ា ក.សិលាឆ័យ គេបានយកឈ្នះលើកីឡាករថៃហ្វាស៊ីថង ប.យុទ្ធភូមិ ស្នៀតខ្លាំងរបស់កីឡាករថៃរិទ្ធអៃយ៉ារ៉ា ក.សិលាឆ័យ គឺជើងទាត់កាត់ ជង្គង់ និងស្នៀតកាច់ផ្តួល។

ចំណែកកីឡាករសេក គឹមរួន ការប្រកួតរបស់គេ​កន្លងមក បើជួបគូប្រកួតខ្លាំងគេក៍ខ្លាំង តែជួបគូប្រកួតខ្សោយគេក៍​ខ្សោ​យទៅតាម​នោះដែរ តែគេប្រកួតឈ្នះច្រើនជាងចាញ់ ដែលបានធ្វើឲ្យអ្នកគាំទ្រចាប់​អារម្ម​ណ៍​ពីមួយប្រកួតទៅមួយប្រកួតចង់ទស្សនានៃការឡើងរេញរបស់គេ។ស្នៀតខ្លាំងរបស់កីឡាករសេក គឹមរួន គឺកណ្តាប់ដៃនិងស្នៀតជើងទាត់ ហើ​យ​គេជា​កី​ឡា​ករ​មានចិត្ត​ប្រដាល់​ធំ ព្រមទាំងកម្លាំង​ស៊ុ​ហ្វ​ខ្លាំងថែមទៀត។

ការជួបគ្នារវាងកីឡាករសេក គឹមរួន និងកីឡាករថៃរិទ្ធអៃយ៉ារ៉ា ក.សិលាឆ័យ ត្រូវបានអ្នកតាមដានលើកឡើងថា ពិតជាស្វិតស្វាញជាមិនខាន ព្រោះទំរាំបានឡើងមកដល់វគ្គនេះ កីឡាករម្នាក់ម្នាក់ៗមានការប្រកួតពិតជាមិនធម្មតាឡើយ ដែ​ល​បានយកឈ្នះលើកីឡាករថៃ និងកីឡាករកម្ពុជាតាំងពីវគ្គជម្រុះ និងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកន្លងមក។

ការប្រកួតលើកទី១រវាងកីឡាករសេក គឹមរួន និងកីឡាករថៃរិទ្ធអៃយ៉ារ៉ា ក.សិលាឆ័ មានការរិះគន់ច្រើនពីអ្នកស្នេហាវិស័យកីឡាប្រដាល់គុនខ្មែរ ដែលអ្នកខ្លះថាកីឡាករកម្ពុជាសំតែឈ្នះព្រោះកីឡាករថៃវាយខុសបច្ចេកទេស ដោយគូប្រកួតដួលអស់ជំហរហើយ គេនៅទាត់​ថែមចំកញ្ចឹងកទៀត ចៅក្រមនិងអាជ្ញាកណ្តាលគូនេះពិតជាលំអៀងទៅលើកីឡាករថៃ។ តែអ្នកខ្លះថាថៃជាអ្នកឈ្នះព្រោះកីឡាករកម្ពុជា ធ្វើពុតជាសន្លប់ ព្រោះជាការដេកដួលរមូលសំគ្រិច។ ចាំមើលការជួបគ្នារវាងសេក គឹមរួន និងកីឡាករថៃរិទ្ធអៃយ៉ារ៉ា ក.សិលាឆ័យ លើកទី២នេះនរណាជាអ្នកឈ្នះទទួលបានខ្សែក្រវាត់នេះ?៕

Facebook Comments
Loading...