ជនសង្ស័យចំនួន០២នាក់ ត្រូវប៉ូលិសខណ្ឌព្រែកព្នៅឃាត់ខ្លួន ក្នុងករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

0
841

ភ្នំពេញ ៖ កម្លាំងជំនាញ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌព្រែកព្នៅ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ក្នុងករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន កាលពីវេលាម៉ោង២២ និង០០នាទី នៅថ្ងៃអាទិត្យទី០៥ ខែមករា ឆ្នាំ២០២០ នៅចំណុចផ្លូវជាតិលេខ៥ មុខសាលាអនុវិទ្យាល័យព្រែកព្នៅ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ជនសង្ស័យ៖១.ឈ្មោះ សំណាង ហេងឃៀង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ភូមិព្រែកក្ដាម ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្ដាល។ ២.ឈ្មោះ សំ ឆារ៉ាត់ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នជាមួយជនសង្ស័យខាងលើ។ សម្ភារៈចាប់យក៖ ១.ក្រាមសថ្លាមានតម្រុយជាគ្រឿងញៀនចំនួន០១កញ្ចប់ថង់តូច។ ២.ម៉ូតូម៉ាកហុងដាសេ១២៥ ព៌ណខ្មៅ ពាក់ស្លាកលេខភ្នំពេញ ១W.១៦៨៣ ចំនួន០១គ្រឿង។ ៣.ទូរស័ព្ទដៃចំនួន ០២គ្រឿងញៀន។

ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា នៅមុនពេលកើត កម្លាំងជំនាញ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌព្រែកព្នៅ បានដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ និងគ្រឿងញៀន នៅចំណុចកើតហេតុខាងលើ ក៏ប្រទះឃើញជនសង្ស័យចំនួន០២នាក់ខាងលើ ភ្លាមនោះកម្លាំងយើងក៏បានអោយឈប់ធ្វើការត្រួតពិនិត្យឆែកឆេរ រកឃើញក្រាមសថ្លាជាគ្រឿងញៀនចំនួន០១កញ្ចប់ថង់តូច និងធ្វើតេស្តស្វែងរកសារធាតុញៀនក្នុងទឹកនោម ជាលទ្ធផលវិជ្ឋមាន ទាំងពីរនាក់ (មានសារធាតុញៀនក្នុងទឹកនោម)។

បច្ចុប្បន្ន៖ ជនសង្ស័យចំនួន០២នាក់ខាងលើ ត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ រួមទាំងវត្ថុតាងយកមកធ្វើការសាកសួរ ធ្វើសំណុំរឿងបញ្ជូនទៅតុលាកាចាត់ការតាមនីតិវិធីច្បាប់៕ 

Facebook Comments
Loading...