យើងនាំគ្នាអបអរថ្ងៃបុណ្យជាតិ៧មករាដែលជាថ្ងៃកំណើតទី២របស់យើងទាំងអស់គ្នា

0
837

ភ្នំពេញ ៖ ថ្លែងសំណេះសំណាលក្នុងកិច្ចប្រជុំការពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់ក្នុងខណ្ឌ និងត្រៀមចូលរួមក្នុងឱកាសមិទ្ទិញខួបទី៤១ ទិវាជ័យជំនះ៧មករាខាងមុខ នាព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០នេះ លោកសុខ សម្បត្តិ ប្រធានគណៈកម្មាធិការគណបក្សខណ្ឌព្រែកព្នៅ បានលើកឡើងថា គណៈអចិន្ត្រៃយ៍គណបក្សខណ្ឌ សមាជិក សមាជិ​កាគណបក្សខណ្ឌ និងសមាជិក សមាជិកាគណបក្សសង្កាត់ទាំង៥ ត្រូវរួបរួម និងសហការគ្នាឲ្យបានល្អ ត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ក្នុងកម្មវិធីរបស់គណបក្សម្តងៗ ពិសេ​សថ្ងៃបុណ្យជាតិ៧មករា ដែលជាថ្ងៃកំណើតទី២របស់ប្រជាពលរដ្ឋកម្ពុជា។

លោកបន្តថាបើគ្មានថ្ងៃ៧មករា ក៍គ្មានថ្ងៃ២៣តុលានាទីក្រុងប៉ារីសដែរ ហើយ​បើ​មិន​មានថ្ងៃ​ទាំង​អស់នេះ ក៍គ្មានអ្វីៗនាពេលបច្ចប្បន្ននេះដែរ។ ទន្ទឹបនឹងប្រ​ទេសជាតិយើងកំពុង​តែមាន​ការអភិវឌ្ឍឥតឈប់ឈរនេះ លោកសុខ សម្បត្តិ​​ ក៍បានលើក​ឡើង​ ពី​ស្មា​រតី​ទទួល​ខុស​ត្រូវ​ខ្ពស់​របស់​ក្រុម​ការងារ​ទាំង​អស់​នៅ​​ ​ខណ្ឌព្រែកព្នៅតែង​តែ​អនុ​វត្ត​នូវ​គោល​នយោបាយ​ទិស​ដៅ​របស់​គណ​បក្ស​ ​ពិសេស​ជា​ទូទៅ​មាន​មនោ​ស​ញ្ចេ​ត​នា​ជាប់​ជាមួយ​ប្រជា​ពលរដ្ឋទូ​ទៅ ដូច​អ្វី​ដែល​​ស​ម្តេ​ច​អគ្គ​មហា​សេនា​ប​តី​តេ​ជោ​ ​ហ៊ុន​ ​សែន​ ​បាន​គិត​គូ​ពី​ប្រទេ​ស​ជាតិ​និង​ប្រជា​ពលរដ្ឋ​ ​ខិតខំ​នាំ​មក​នូវ​សន្តិ​ភាព​ ​និង​ការ​អភិវឌ្ឍ​រហូត​ដល់​ទទួល​បាន​ជោគជ័យ​សម្រាប់​ប្រទេស​ជាតិ​និង​ប្រជា​ពលរដ្ឋ​ទាំងមូល​។

លោកបញ្ជាក់ថា យើងមានថ្ងៃនេះក៍ដោយសារ​គណ​បក្ស​ប្រជា​ជន​កម្ពុ​ជា​ ​ក្រោម​ការ​ដឹកនាំ​ដ៏​ឈ្លាស​វៃ​ប្រកប​ដោយ​គតិ​បណ្ឌិ​ត​របស់​ស​ម្តេ​ច​អគ្គ​មហា​សេនា​ប​តី​តេ​ជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុ​ជា ដែលលោកមិនត្រឹមតែ​បាន​រំដោះ​ប្រទេស​ជាតិ​ ​និង​ប្រជា​ជន​ទាំងមូល​ ​ពី​របប​ប្រល័យ​ពូជ​សា​សន៍​ប៉ុ​ល​ ​ព​ត​ដ៏​សា​ហាវ​យង់​ឃ្នង​ ​នៅ​ថ្ងៃ​ទី​០៧ ខែ​មក​រា​ ​ឆ្នាំ​១៩៧៩ ប៉ុណ្ណោះ​ទេ​ ​គឺ​ថែម​ទាំង​បាន​ដឹកនាំ​ ​និង​ក​សាង​ប្រទេស​ជាតិ​តាំង​ពី​បាត​ដៃ​ទទេ​រ​ ​រហូត​មាន​សុខ​សន្តិ​ភាព​ ​ស្ថិរ​ភាព ​ន​យោបាយ​ពេញ​លេញ​ ​និង​មាន​ការ​អភិវឌ្ឍ​រីក​ចំ​រើ​ន​លើ​គ្រប់​វិ​ស័​យតែម្តងនាបច្ចប្បន្ននេះ។ ដូចនេះហើយគណៈអចិន្ត្រៃយ៍គណបក្សខណ្ឌ សមាជិក សមាជិកាគណបក្សខណ្ឌ និងសមាជិក សមាជិកាគណបក្សសង្កាត់ទាំង៥ ព្រមទាំងប្រជាពលរដ្ឋទាំងអស់ត្រូវដឹងគុណដល់ថ្នាក់ដឹកនាំរបស់យើង អរគុណ សន្តិភាព។

​ដោយឡែកលោក ម៉ៅ ប៉ូរ៉ា អនុប្រធានប្រចាំការគណបក្សខណ្ឌ បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា គឺឈ្នះពួកអមិត្តជាបន្តបន្ទាប់ ពិសេសចុងក្រោយនេះ គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំរាជរដ្ឋាភិបាល បានរួបរួមគ្នាយកឈ្នះលើពួកអមិត្តទាំងក្នុងស្រុក និងក្រៅស្រុកក្នុងការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ដូចនេះថ្ងៃទី៩វិច្ឆិកា២០១៩គឺជាថ្ងៃមាសរបស់គណបក្សប្រជាជនកម្ពុជា។

លោកបន្តថាសមាជិក សមាជិកាគណបក្សខណ្ឌ និងសមាជិក សមាជិកាគណបក្សសង្កាត់ទាំង៥ ត្រូវប្រាប់ប្រជាពលរដ្ឋមួយចំនួនកុំជឿឲ្យសោះនូវបណ្តាញសង្គមមួយចំនួនដែល លើឡើងខុសការពិតទាំងស្រុង ហើយត្រូវបន្តចលនាក្នុងការអូសទាញ ពួកដែលជឿលុងតាមពួកអគតិកន្លងមក អោយមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដែលតែងតែដឹងសុខដឹងទុកប្រជាពលរដ្ឋគ្រប់កាលៈទាសៈនោះ៕

Facebook Comments
Loading...